ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរ​ក្រុង​បាត់ដំបង ចុះ​បិទ​ខ្ទប់​ក្រុមហ៊ុន​ស្មា​ត ជា​បណ្តោះអាសន្ន ក្រោយ​រកឃើញ​បុគ្គលិក និង​សន្តិសុខ​០២​នាក់ វិជ្ជមាន កូ​វីដ​-១៩
Wed,15 September 2021 (Time 08:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

​ខេត្តបាត់ដំបង​! នៅ​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ក្រុង​បាត់ដំបង​បាន​ចុះ​បិទ​ខ្ទប់​ក្រុមហ៊ុន​ស្មា​ត​(Smart)​មួយកន្លែង​នៅ​បណ្តោយ​ផ្លូវ​លេខ​០៣ ចំណុច​ខាងត្បូង​ផ្សារណាត់ ស្ថិត​ក្នុងភូមិ ២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្រោយ​រកឃើញ​បុគ្គលិក​បម្រើ​ការងារ​ទីនេះ​ចំនួន​០៣​នាក់ ក្នុងនោះ​សន្តិសុខ​០១​នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បានអោយដឹងថា ចំពោះ​អ្នក​រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ ទាំងបី​នាក់​ខាងលើ ត្រូវបាន​មន្ត្រី​ជំនាញ​ដឹក​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះមុន្នីវង្ស ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង ហើយ​ដោយឡែក​បុគ្គលិក​ដែលមាន​ការប៉ះពាល់​ដោយផ្ទាល់​និង​ប៉ះពាល់​ដោយ​ប្រយោល ត្រូវបាន​អាជ្ញាធរ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​ក្រុមហ៊ុន​ស្មា​ត​(Smart)​តែម្តង​។​

​ជាមួយគ្នានេះ​លោក​អភិបាលក្រុង​ក៏បាន​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បានមក​ទំនាក់ទំនង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត​(Smart)​កាលពី​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤​នេះ សូមមេត្តា​ស្ម័គ្រចិត្ត​មក​យក​សំណាក និង​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​ចៅសង្កាត់ មាន​មេ​ប៉ុស្តិ៍ និង​មេភូមិ ផងដែរ ដើម្បី​យើង​ចូលរួម​បង្ការ​ទាំងអស់គ្នា​។​

​ហើយ​ជា​ចុងក្រោយ​លោក​ក៏បាន​សំណូមពរ​ទៅដល់​បងប្អូន​ដែល​បាន​ទំនាក់ទំនង​ទិញ ឬក៏​មក​ធ្វើ​កិច្ចការ​នៅ​ក្រុមហ៊ុន​ស្មា​ត​(Smart)​សូមមេត្តា​មក​ទំនាក់ទំនង​ជាមួយ​ចៅសង្កាត់ ឬ​មេភូមិ ដើម្បីអោយ​រដ្ឋបាល​ក្រុង​នាំយក​រថយន្ត​ទៅ​ដឹកជញ្ជូន​យកមក​ធ្វើ​សំណាក​ដើម្បី​យើង​ការពារ​ទាំងអស់គ្នា ហើយក៏​សូម​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​សូមមេត្តា​ចូលរួម​ពាក់​ម៉ាស់​ទាំងអស់គ្នា​ទាំង​អាជីវករ​អ្នកលក់ដូរ​នៅក្នុង​ផ្សារ ទាំង​អ្នកទិញ និង​ទាំង​អ្នកដើរ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ ព្រោះ​ខេត្តបាត់ដំបង​ជា​ខេត្ត​ជាប់​កាតព្វកិច្ច​ពាក់​ម៉ាស់ បើសិនជា​យើង​មិន​ពាក់​ម៉ាស់​ទេ និង​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ហើយក៏​ប្រឈម​នឹង​ការផាកពិន័យ​ផងដែរ​។​

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ