ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣
Mon,09 August 2021 (Time 03:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 107នាក់)

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) នៅទីបញ្ជាការយោធភូមិភាគទី៥ និងគ្រប់ទីតាំងផ្សេងទៀតក្នុងទិសយោធភូមិភាគទី៥ ក៏បានដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នេះផងដែរ។

លោកមេបញ្ជាការ បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

លោកបន្តថា «ទោះបីជាទទួលបានការវ៉ាក់សាំង ទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ»។

ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសយោធភូមិភាគទី៥ ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង ពិសេសកន្លងជួរមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ដោយរឹតបន្តឹងត្រួតពិនិត្យចំពលកករឆ្លងដែនខុសច្បាប់ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ