ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រំលឹក! ការចាក់វ៉ាក់សាំងលើកទី១ នៅភ្នំពេញនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ
Tue,06 July 2021 (Time 08:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុ១៨ ឆ្នាំឡើងទៅ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ សូមប្រញាប់ទៅទទួលការចាក់ទៅតាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាលើកចុងក្រោយដល់បងប្អូន ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទៅចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ សូមមេត្តារួសរាល់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រៀងរាល់ម៉ោង៨ព្រឹក ដល់ម៉ោង៥រសៀលត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ តាមទីតាំងដែលបានកំណត់»។

ទីតាំងដែលមានកំណត់ មាននៅតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង ៖

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ