ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម គួច ចំរើន អញ្ជើញពិនិត្យដំណើរការបង្រៀន និងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ
Tue,06 July 2021 (Time 08:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដំណើរការបង្រៀន និងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់ រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជ្រើសរើសសាលាចំនួន០៣ មានដូចជា វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុនសែន ស្ទឹងហាវ លើគម្រោងកែលម្អគុណភាពអប់រំ។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានធ្វើការបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូតាមសាលាទាំង១០០ក្នុងខេត្ត ដើម្បីបង្រៀន និងការរៀនតាមប្រព័ន្ធ Online។ យើងក៏បានអនុវត្តសាកល្បងធ្វើតេស្ត ដើម្បីកែលម្អគុណភាពសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូស្របតាមផែនការវិស័យអប់រំនៅកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិសេសលោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន វាលរេញ អាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្សដែលបានខិតខំបង្រៀន និងជម្រុញកូនចៅឱ្យចូលរៀនតាមប្រព័ន្ធ Online។ យើងត្រូវជម្រុញលើកទឹកចិត្តលើការរៀន និងបង្រៀនតាមប្រព័ន្ធ Online បន្តទៀត ក្នុងបរិបទនៃប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សត្រូវសហការជាមួយសាលា ពិសេសលោកគ្រូ អ្នកគ្រូ ជម្រុញកូនចៅចូលរៀនតាមប្រព័ន្ធ Online ឱ្យកាន់តែផុលផុសបន្ថែមទៀត ដើម្បីបញ្ជៀសនូវហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ការរៀនតាមប្រព័ន្ធ Online មិនត្រឹមតែជួយឱ្យទទួលបានចំណេះដឹងទូទៅប៉ុណ្ណោះទេ គឺថែមទាំងជួយឱ្យសិស្សានុសិស្សចេះទាំងបច្ចេកវិជ្ជាព័ត៌មានវិទ្យាថែមទៀតផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន ៨៩នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ជូនសាលាវិទ្យាល័យ ហ៊ុនសែន វាលរេញ ១០លានរៀល លោកគ្រូ ICT ០៣នាក់ ក្នុងម្នាក់ៗ ១លានរៀល សាលាឃុំចំនួន០២ ដោយក្នុងមួយសាលាឃុំ ទទួលបាន១លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ