ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្នុងខែសីហា និងខែកញ្ញា កម្ពុជានឹងទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥លានដូសទៀត
Thu,22 July 2021 (Time 12:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា នៅក្នុងសីហា និង ខែកញ្ញា ឆ្នាំ ២០២១ខាងមុខ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥លានដូសបន្ថែមទៀត ក្នុងនោះខែ សីហា មកដល់ចំនួន ៣លានដូស និង ខែកញ្ញា មកដល់ចំនួន ២លានដូស។

លោកជំទាវ បានបញ្ជាក់ទៀតថា ក្នុងចំណោមវ៉ាក់សាំងទាំង ៥លានដូសនេះ គឺសម្រាប់ចាក់ជូន កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ និងសម្រាប់ចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅផងដែរ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមទៀតថា ចំពោះកាលបរិច្ឆេទការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កំពុងរៀបចំផែនការលម្អិតរួចហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ