ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្មវិធីសប្បុរសធម៌ «ខ្មែរតែមួយ បេះដូងតែមួយ» ចាប់ផ្តើមនៅខេត្តព្រះវិហារ ដើម្បីជួយពលរដ្ឋខ្វះខាតពិសេសក្នុងបរិបទកូវីដ១៩
Mon,19 July 2021 (Time 05:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

(ព្រះវិហារ)៖ ដើម្បីជួលសម្រាលដល់ការខ្វះខាតរបស់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះវិហារ ដែលមានជីវភាពក្រីក្រ ពិសេសក្នុងអំឡុងពេលដែលទីតាំងក៏ដូចជាផ្ទះប្រជាពលរដ្ឋមួយចំនួន កំពុងបិទខ្ទប់ដោយសារជំងឺកាចសាហាវ កូវីដ១៩នោះ លោក វុធ សាវី ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យសាលាដំបូងខេត្ត បានផ្តួចផ្តើមគំនិតបើកយុទ្ធនាការកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះ៖ «ខ្មែរតែមួយ បេះដូងតែមួយ» ក្នុងន័យឱ្យខ្មែរយើងទាំងអស់ដែលមានធនធាន ចេះជួយចែករំលែកដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្ររបស់យើង។

លោក វុធ សាវី បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ «គោលបំណងរបស់លោកក្នុងការបើកយុទ្ធនាការសប្បុរសធម៌ដែលមានឈ្មោះ «ខ្មែរតែមួយ បេះដូងតែមួយ» គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងខេត្តព្រះវិហារ ចូលរួមកាត់បន្ថយភាពក្រីក្រខ្វះខាតរបស់ប្រជាពលរដ្ឋ ពិសេសក្នុងបរិបទជំងឺកូវីដ១៩»។

លោកព្រះរាជអាជ្ញារង បានបញ្ជាក់យ៉ាងដូច្នេះថា៖ ថវិកា សម្ភារ សម្រាប់ធ្វើសកម្មភាពសប្បុរសធម៌ គឺបានមកពីការចូលរួមចំណែករបស់សប្បុរសជនគ្រប់ទិសទី។ លោកក៏សូមអំពាវនាវដល់ លោក លោកស្រី និងសប្បុរសជន ដែលមានបំណងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់អាចជួយឧបត្ថម្ភបានតាមរយៈលេខទូរស័ព្ទ៖ 066 809555 Mefon, គណនី ABA 097809555 ( LOEUT TOEKLY ) ខ្មែរ គណនី ABA 066809555 (លឿត តឹកលី) ដុល្លារ។

សូមបញ្ជាក់ថាការចាប់ផ្តើមបើកយុទ្ធនាការសប្បរសធម៌ដែលមានឈ្មោះ «ខ្មែរតែមួយ បេះដូងតែមួយ» មានសប្បុរសជនដែលជួយឧបត្ថមដូចខាងក្រោម៖

ទី១៖ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ១០០ដុល្លារ
ទី២៖ លោក វុធ សាវី ព្រះរាជអាជ្ញារង ១៩៩៩ដុល្លារ និងម៉ាស់ចំនួន១៥០០០ម៉ាស់
ទី៣៖ លោក សេង ម៉េង ស្រ៊ុន ព្រះរាជអាជ្ញារង១០០ដុល្លារ
ទី៤៖ លោក ថុល គឹមហុឹង ព្រះរាជអាជ្ញរង ១០មុឺនរៀល
ទី៥៖ លោក យន់ សេងហាក់ អគ្គនាយកផាមខុនដូ ឧបត្ថមទឹកប្រាក់ចំនួន ៦៦៦ដុល្លារ និងម៉ាស់១០០០០ម៉ាស់
ទី៦៖ លោក ឈីម គន្ធា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Star Gold ឧបត្ថម្ភ ១០០ដុល្លារ
ទី៧៖ លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ ឧបត្ថម្ភ ១០០ដុល្លារ
ទី៨៖ លោក ទឹម ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន four star ឧបត្ថម្ភ១០០ដុល្លារ
ទី៩៖ លោក ប៊ុន ចាន់ធឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន four Star ឧបត្ថម្ភ ១០០ដុល្លារ
ទី១០៖ លោក ពេជ្រ ពិចិត្រ (ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Star Gold ឧបត្ថម្ភ ១០០ដុល្លារ
ទី១១៖ លោក លី សៀវភីញ អភិបាលក្រុមហ៊ុន star gold ឧបត្ថម្ភ១០០ដុល្លារ
ទី១២៖ កញ្ញា ជួប សិរីសិទ្ធី ឧបត្ថម្ភ១០ដុល្លារ
ទី១៣៖ កញ្ញា យ៉ុន ស្រីនិច ម្ចាស់ហាងកាហ្វេត្នោតខេត្តព្រះវិហារ ឧបត្ថម្ភ ១០មុឺនរៀល
និងទី១៥៖ លោក វ៉ាន់ នី ម្ចាស់ដេប៉ូលក់ខ្សាច់ខេត្តព្រះវិហារ ឧបត្ថម្ភ ១លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ