ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីប្រគល់ផ្ទះជំហាន១ ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព
Wed,09 June 2021 (Time 09:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 160នាក់)

(ពោធិ៍សាត់)៖ ផ្ទះជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមការចូលរួមពីសប្បុរសជននានា ប្រមាណ៥០ខ្នង លេីដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ និងរៀបចំរួចរាល់អស់ហេីយ ហេីយនឹងធ្វេីពិធីប្រគល់ជូនអតីតយុទ្ធក្រីក្រ និងមានពិការភាពនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលទីតាំងនេះដោយផ្ទាល់ ដេីម្បីឱ្យប្រាកដថា ពិធីប្រគល់ផ្ទះនៅថ្ងៃទី១២ ខែមិថុនា ដំណេីរការដោយរលូនតាមការគ្រោងទុក។

ជាមួយការចុះពិនិត្យទីតាំងប្រារព្ធពិធីនេះ លោក ម៉ៅ ធនិន ក៏បានចុះពិនិត្យតាមខ្នងផ្ទះ និងដាក់ផែនការមួយចំនួនដល់មន្ត្រីប្រចាំការ ដើម្បីពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យបានលេចចេញជារូបរាងឡើងក្នុងពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេងចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នេីសូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើជូនដល់អតីតយុទ្ធ។ ក្នុងមួយគ្រួសារទទួលបានដីសម្រាប់សង់លំនៅឋាន និងបង្កបង្កេីនផលទំហំ ៧០ម៉ែត្រ គុណ ១៥០ម៉ែត្រ។

ទន្ទឹមនឹងការទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាលហេីយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលទទួលបានដីនៅទីនេះចំនួន ៦២៨គ្រួសារ ស្មេីនឹង ៦២៨ខ្នងផ្ទះផងដែរ។

ផ្ទះនេះមានទំហំ ៥ម៉ែត្រ គុណ៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ ជាចង្ក្រានបាយ មានបង្គន់អនាម័យដាច់ដោយឡែក និងមានអណ្តូងទឹកជាដើម។ ជាមួយគ្នានេះលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានផ្តល់ផ្ទាំងសូឡា សម្រាប់ការប្រើប្រាស់ដាំបាយ ដាំទឹក ប្រើអំពូលផងដែរ។

បន្ថែមពីលេីនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យសាងសង់សាលារៀន និងមណ្ឌលសុខភាព កសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដេីម្បីជួយឱ្យការរស់នៅរបស់អតីតយុទ្ធជននៅតំបន់កាន់តែល្អប្រសេីរ។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានចាត់កម្លាំងយោធាខេត្តជួយឈូសឆាយដី និងដាំដំណាំផ្សេងៗជូនគ្រួសារអតីតយុទ្ធជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ