ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ដើម្បីសម្រេចចក្ខុវិស័យឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលតំបន់ កម្ពុជាបានប្តេជ្ញាចាប់ផ្តើមអនុវត្តប្រព័ន្ធគយ ASYCUDA
Tue,29 June 2021 (Time 07:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 131នាក់)

(សៀបរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីសម្រេចចក្ខុវិស័យឆ្ពោះទៅរកសេដ្ឋកិច្ច ឌីជីថលតំបន់ កម្ពុជាបានប្តេជ្ញាចាប់ផ្តើមអនុវត្តប្រព័ន្ធគយ ASYCUDA គម្រោងតភ្ជាប់ប្រព័ន្ធស្វយ័តប្រវត្តិកម្ម Port EDI ជាមួយប្រព័ន្ធ ASYCUDA ដើម្បីសម្រួលដល់ ការដឹកជញ្ជូន និងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាក៏បានអនុម័តច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមអនឡាញ ច្រកចេញចូលតែមួយរបស់អាស៊ាន (Asean Single Window) ហើយជាពិសេសក្នុងពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានប្រកាសជាផ្លូវការនូវការអនុវត្ត ក្របខណ្ឌ គោលនយោបាយ សង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូពីចម្ងាយក្រោមប្រធានបទ៖ «ការងើបឡើងវិញនៃសកម្មភាពពាណិជ្ជកម្ម៖ ការលើកកម្ពស់សេដ្ឋកិច្ចតំបន់ឡើងវិញ ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់»។

ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្ន័យគយ (ASYCUDA) គឺជាប្រព័ន្ធកុំព្យូទ័របានរចនាឡើងដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ដើម្បីគ្រប់គ្រងនីតិវិធីបំពេញបែបបទគយរបស់ប្រទេសមួយ។ ប្រព័ន្ធនេះត្រូវបានណែនាំ និងដាក់ឲ្យអនុវត្តន៍នៅក្នុងខែឧសភា ឆ្នាំ២០០៨ នៅឯកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃប្រព័ន្ធឌីជីថល ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទ្រទ្រង់សកម្មភាពសាធារណៈ និងពាណិជ្ជកម្ម។ វាអាចជួយឱ្យរដ្ឋជាសមាជិកអាស៊ានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់អាស៊ានជាសហគមន៍តភ្ជាប់ប្រព័ន្ធឌីជីថលតែមួយ និងជំរុញការតភ្ជាប់របស់ខ្លួន ដើម្បីពន្លឿនការងើបឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានកំណត់អាទិភាពរបស់ខ្លួនក្នុងការជំរុញ ប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាបាននូវ លំហូរ ដោយរលូន នៃទំនិញ សេវា ការងារជំនាញ មូលធន និងទិន្នន័យ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវផ្តោតជាសំខាន់កិច្ចសហប្រតិបត្តិការច្បាប់ និងស្ថាប័នដើម្បីសម្របខ្លួន ទៅនឹង បដិវត្តឌីជីថល សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងការអភិវឌ្ឍជំនាញកាន់តែមានប្រសិទ្ធភាពជាងមុន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ