ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរប្រមូលអ្នកពាក់ព័ន្ធចំនួន៥០នាក់ដែលជាប់ពាក់ព័ន្ធបុរសដែលឆ្លងកូវីដ-១៩ (Rapid Test) រកឃើញ៥នាក់បន្ថែមវិជ្ជមានកូវីដ-១៩ សរុប៦នាក់នៅក្រុងសិរីសោភ័ណ
Tue,04 May 2021 (Time 03:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបុរសម្នាក់យកសំណាកទៅពិនិត្យឃើញឆ្លងជំងឺកូវីដ-១៩ ជាអាជីវករលក់ដូរនៅផ្សារសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀល ០៣ ខែឧសភា ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចម្រុះ ចុះប្រមូលអាជីវករនៅក្នុងផ្សារដែលជាប់ពាក់ព័ន្ធចំនួន៥០នាក់ ពិនិត្យឃើញ០៥នាក់បន្ថែម សរុប៦នាក់ ក្នុងការធ្វើតេស្ត(Rapid Test)។
លោក ហ៊ឹល រ៉ាយ៉ា ក៏បានបញ្ជាក់ថា៖ ជំហានដំបូងនេះ គឺអាជ្ញាធរធ្វើការប្រមូលអាជីវករ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកម្ដាយរបស់បុគ្គលដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារសិរីសោភ័ណ និងមិត្តភក្តិ របស់បុគ្គល ដែលមានវិជ្ជមាន ដើម្បីធ្វើការយកសំណាក ធ្វើតេស្តរហ័ស (Rapid Test) នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដែលមានចំនួន៥០នាក់ (ស្រី២៣នាក់ មានកុមារ២នាក់)។ លោកបានបញ្ជាក់ថា៖ លទ្ធផលនៃការធ្វើតេសត្តរហ័ស (Rapid Test) លើមនុស្សទាំង៥០នាក់ រកឃើញ៥នាក់វិជ្ជមាន បន្ថែម (ស្រី៣ ) ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលវិជ្ជមានកូវីដ -១៩ ។
លោក ហ៊ឹល រ៉ាយ៉ា ក៏បានអំពាវនាវដល់អ្នកដែលធ្លាប់ជាប់ពាក់ព័ន្ធ ប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ សូមប្រញ៉ាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅទីតាំងដែលអាជ្ញាធរបានរៀបចំនៅមន្ទីរពេទ្យបង្អែកក្រុងសិរសោភ័ណ។
សូមបញ្ជាក់ថា៖ បុរសដែលមានតេស្តវិជ្ជមានកូវិដ-១៩ ឈ្មោះ ប៉ាន រ៉ាស៊ី ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅនៅភូមិភ្នំកន្ទួត សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ អាជ្ញាធរ ក៏កំពុងប្រមូលអ្នកពាក់ព័ន្ធដើម្បីធ្វើតេស្ត រកកូវីដ-១៩បន្តទៀត ចំពោះអ្នកតេស្តលទ្ធផលអវិជ្ជមាន ត្រូវបានអាជ្ញាធរ យកទៅធ្វើចត្តាឡីស័កកម្រិត២ កងវ៉ា ដើម្បីតាមដានសុខភាពបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ