ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរខេត្តកោះកុងចុះពិនិត្យមើលផ្ទាល់ ដើម្បីរកទីតាំង ដីដ៏សមស្របមួយសម្រាប់សាងសង់ឈាបទដ្ឋានបូជាអ្នកស្លាប់ដោយជំងឺកូវីដ-១៩
Tue,04 May 2021 (Time 03:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

កោះកុង÷ នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ដឹកនាំមន្រ្តីអង្គភាពមន្ទីរជំនាញចុះពិនិត្យ មើលទីតាំងដោយផ្ទាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៦ ស្ថិតក្នុងភូមិទួលគគីរ ឃុំទួលគគីរលើ ស្រុកមណ្ឌលសីមា ដើម្បីរកទីតាំងដ៏សមស្របមួយសម្រាប់សាងសង់ឈាបនដ្ឋានបូជា សពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត ក៏ស្នើឱ្យមន្រ្តីមន្ទីរជំនាញចំណុះដោយខេត្ត ចាំបាច់ពន្លឿនការងារ វាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋានបានឆាប់រហ័ស មុន នឹងផ្តើមដំណើរការសាងសង់នៅពេលខាងមុខឆាប់ៗនេះ ។

បច្ចុប្បន្នខេត្តកោះកុង ពុំទាន់មានអ្នកជំងឺកូវីដ-19ស្លាប់នៅឡើយទេ តែអាជ្ញាធរខេត្តនៅតែបំផុសអោយសាធារណ:ជនបន្តរ ការពារការឆ្លងរាលដាល និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ថែមទៀត ជៀសវាងការធ្វេសប្រហែស ។

គម្រោងសាងសង់ឈាបនដ្ឋាននេះ គ្រោងធ្វើចំនួន២ទីតាំង លើដីបម្រុងទុក ដោយទី១នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទី២នៅឃុំជីត្រេះ ស្រុកបូទុមសាគ ។

ដោយមួយកន្លែងមានទំហំផ្ទៃដី ទំហំ ១០០ម៉ែត្រគុណនឹង២០០ម៉ែត្រ ដោយ មានសាងសង់បច្ឆាសំរាប់បូជាសព សាង សង់ផ្លូវចេញចូល និងហេដ្ឋារចនាសម្ព័នផ្សេងបន្ថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ