ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ជនបែកថ្នាំម្នាក់យកប្រេងម៉ាស៊ូតចាក់ដុតផ្ទះ បណ្តាលអោយឆេះស្លាប់ទាំងខ្លួន
Tue,04 May 2021 (Time 03:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

(បាត់ដំបង) ផ្ទះតម្កល់០១ខ្នងត្រូវបានឆាបឆេះនិងមនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យមួយដែលកើតឡើងនៅវេលាម៉ោង១៩និង០០នាទី
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាត ៨០%) ដែលមានម្ចាស់ផ្ទះឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារៈខូចខាតក្នុងនោះមាន!
-ទូរទស្សន៍ ០១គ្រឿង (ខូចខាតទាំងស្រុង)
-តុឈើ ០២ (ខូចខាតទាំងស្រុង)
-ទូខោអាវ ០១ (ខូចខាតទាំងស្រុង)
-ម៉ាស៊ីនដេរ ០១ (ខូចខាតទាំងស្រុង)
-សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរួមនិងឯកសារផ្សេងទៀត ព្រមទាំងសំលៀកបំពាក់មួយចំនួន (ខូចខាតទាំងស្រុង)ផងដែរ
សរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល (សាមសិបលានរៀល)។

ចំណែកជនរងគ្រោះស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរមានឈ្មោះ រើន ឡី ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង(ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ )។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលផ្ដើមឲ្យឆេះនេះដោយសារជនរងគ្រោះដែលស្លាប់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ បានយកប្រេងម៉ាស៊ូតដុតផ្ទះខ្លួនឯងក៏បណ្ដាលអោយឆេះឡើងតែម្តង ។

ហើយភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក០១ គ្រឿង និងគោយន្តច្នៃដឹកទឹក ០១ គ្រឿងចេញអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ