ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកសារព័ត៌មាននៅតែមានឆន្ទៈ ក្នុងការចុះយកព័ត៌មានយ៉ាងសកម្ម ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ
Tue,04 May 2021 (Time 12:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជា នៅតែមានឆន្ទៈ ក្នុងការចុះយកព័ត៌មានយ៉ាងសកម្ម ទោះបីស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កំពុងវាយលុក យ៉ាងខ្លាំងនៅកម្ពុជាក៏ដោយ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវគ្រប់ព្រឹត្តិការណ៍ឲ្យបានទាន់ពេលវេលា ។ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទោះស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ក៏អ្នកសារព័ត៌មាននៅកម្ពុជា នៅតែមានសេរីភាពពេញលេញ ក្នុងការចុះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណជន។ នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា ឯកឧត្តម ផុស សុវណ្ណ បានមានប្រសាសន៍ថា ទាក់ទងនឹងសេរីភាព សារព័ត៌មាននៅកម្ពុជា យើងប្រមើលមើលពីជ្រុងផ្សេងៗគ្នា យើងឃើញថាខុសគ្នា ។ ឯកឧត្តម បន្ដថា ក្នុងនាមជាអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្នុងនាមជាសេនាធិការរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំគោលការណ៍ គោលនយោបាយ ឃើញថា នៅកម្ពុជាមានសេរីភាពពេញលេញ សម្រាប់អ្នកសារព័ត៌មានទាំងអស់ សូម្បីក្នុងអំឡុងពេលដែលប្រទេសកម្ពុជា មានវិបត្តិ ជំងឺកូវីដ-១៩តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ ក៏អ្នកសារព័ត៌មានមានលទ្ធភាព អាចផ្សព្វផ្សាយបានគ្រប់ទីកន្លែង ដោយផ្សព្វផ្សាយ ពីតម្រូវការរបស់ប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល និងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រជាពលរដ្ឋវិញ។ សំឡេង៖ «មិនមែនតែខ្ញុំម្នាក់ទេ ថ្ងៃនេះរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី បានចេញសារលិខិតមួយចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ ចំពោះការចូលរួមរបស់អ្នកសារព័ត៌មានទាំងអស់គ្នានៅលើពិភពលោក ក៏ដូចជាអ្នកសារព័ត៌មានរបស់ប្រទេសកម្ពុជាទាក់ទងនឹងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយ ផ្សព្វផ្សាយនូវវិធានឬក៏ការងារផ្សេងៗទៀត ដែលអ្នកសារព័ត៌មានចូលរួមបានតាមរយៈ ការបញ្ជ្រាបចំណេះដឹង ដែលមានឥទ្ធិពលតាមរយៈការផ្សព្វផ្សាយព័ត៌មានទៅលើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិបែបទំនើប បែបបុរាណទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងធ្វើយ៉ាងម៉េចរត់ប្រឆាំងឲ្យបាននូវជំងឺដ៏កាចសាហាវមួយនេះ។ អ៊ីចឹងតួនាទីរបស់អ្នកសារព័ត៌មានដូចទិសស្លោកមួយរបស់អង្គការយូណេស្កូឆ្នាំនេះ ដែលបានលើកឡើងថា «អ្នកសារព័ត៌មានគឺជាទំនិញ សាធារណៈ ជាទំនិញប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់បំផុត» ។ ហ្នឹងគឺជាតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ ការកម្សាន្តផ្សេងៗ ជាពិសេសក្នុងរយៈពេលកាត់ផ្ដាច់នេះ អ្នកនៅផ្ទះមួយចំនួនគឺកុមារក្ដី ជនចាស់ជរាមានភាពស្ត្រេស(Stress) ប៉ុន្តែអ្នកសារព័ត៌មានយើងបានដើរតួនាទី ដូចជាការផលិតនូវនាទី កម្សាន្តសប្បាយដើម្បីចែកជូនទៅដល់ក្មេងៗទាំងអស់នោះនៅផ្ទះបានសុខផងនិងមានសុខុមាលភាពនៅក្នុងខ្លួនផង។» ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្ដែងក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានគិតគូរទាក់ទងជាមួយនឹង បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ជាអ្នកនៅតំបន់ជួរមុខ ដែលគាត់មានបញ្ហាប្រឈមច្រើន ទី១ ការគិតរបស់រាជរដ្ឋាភិបាលថ្លឹងថ្លែងថា តើធ្វើយ៉ាងម៉េចឲ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយទាំងអស់ ជូនទៅប្រជាពលរដ្ឋដើម្បីបានជ្រាប និងទី២ គិតគូរពីកត្ដាសុខុមាលភាព និង សុខភាពរបស់អ្នកសារព័ត៌មាន នៅក្នុងតំបន់ជួរមុខ តើត្រូវធ្វើយ៉ាងម៉េចកុំឲ្យមានបញ្ហាឆ្លងកើតឡើងដល់អ្នកសារពត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ