ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច​ ហ៊ុន សែន ប្រកាសថា ពុំមាន​ហេតុផល​បន្ត​បិទ​រាជធានី​ភ្នំពេញ​ទៀត​ទេ តែ​អាច​បិទតំបន់​តូចៗ ដែល​មាន​ហានិភ័យឆ្លង​ខ្ពស់
Mon,03 May 2021 (Time 09:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

​ភ្នំពេញ​ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។

ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

នៅក្នុង Comment លើ​ហ្វេ​ស​ប៊ុ​កនៅ​យប់​ថ្ងៃទី​២​ឧសភា​នេះ មាន​ម្ចាស់​គណនី​ហ្វេ​ស​បុក ឈ្មោះ Tuo បានសរសេរថា «​សម្តេច​ថ្ងែ​ទី​៥​នេះ សូម​សម្តេច​បើកផ្លូវ​វិញ​មែនទែន​មក​។ ក្មួយ​ជាប់​នៅ​ខេត្ត​យូរ​ថ្ងែ​មកហើយ​ដែរ មិនទាន់​ចូលទៅ​ភ្នំពេញ​វិញ​បាន ព្រោះ​ត្រូវ​ឡើងមក​ចាក់​វ៉ាក់សាំង ហើយ​ថវិកា ក៏​ជិត​អស់ សំណាង​ហើយ​ក្មួយ​ស្គាល់​គេ គេ​ឲ្យ​ផ្ទះ​ស្នាក់នៅ អត់​គិត​អ្វី​ពី​ក្មួយ​»​។

​សម្ដេច​តេ​ជោ ហ៊ុន សែន សរសេរ​ឆ្លើយតប​នឹង Comment នេះ យ៉ាង​ដូច្នេះ​ថា «​ពុំមាន​ហេតុផល​បន្ត​បិទ ទេ​យើង​និង​បើក​តែ​ខេត្ត ឬ​រាជធានី​អាច​បិទ តំបន់​តូចៗ ដែល​នៅមាន​ហានិភ័យ​លើ​ការឆ្លង​ខ្ពស់​។ ការបិទ​កន្លងមក គឺជា​ការបង្ខំចិត្ត​ដើម្បី​កាត់បន្ថយ​ការឆ្លង និង​ការស្លាប់​របស់​ប្រជាជន​យើង​។ សូម​យោគយល់​ដល់​ការលំបាក​រួម​របស់​ជាតិ​»​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល បានសម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងខេត្ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ចាប់តាំងពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១​។ រហូតដល់​ថ្ងៃទី​១៤​មេសា រាជរដ្ឋាភិបាល ក៏បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល រយៈពេល២​សប្តាហ៍ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​។

​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​បញ្ចប់​ការបិទ​ការធ្វើដំណើរ​ចរាចរណ៍​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល ក៏បាន​សម្រេច​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល ៧​ថ្ងៃ​បន្តទៀត រាប់​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៩​មេសា រហូតដល់​ថ្ងៃទី​៥ ខែឧសភា ដោយ​បែង​ចែកជា ៣​តំបន់ នៅ​ភ្នំពេញ គឺ​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​។ វិធានការ​ទាំងនេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ