ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសហការកែសម្រួលផ្លូវចូលភូមិជូនប្រជាពលរដ្ឋ
Mon,03 May 2021 (Time 08:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរមៀត មានចិត្តសប្បាយរីករាយ និងថ្លែងអំណគុណដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរសាធារណការ ដែលបានជួយកែសម្រួលផ្លូវដ៏លំបាក ចូលភូមិរបស់ពួកគាត់ គ្រាដែលរដូវភ្លៀងធ្លាក់ចូលមកដល់ ហើយផ្លូវនេះមានការលំបាកជាច្រើនឆ្នាំមកហើយ។

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ឡាបានសៀក ដែលមានលោកអភិបាលក្រុងបានលុង លោកចៅសង្កាត់ ព្រមទាំងលោក សាយ សាមាន ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូន ដឹកនាំដោយលោកស្រី ញាណ ពេជ្យចិន្តា អភិបាលរងខេត្ត ចុះពិនិត្យផ្លូវមួយខ្សែ ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវមួយខ្សែក្នុងភូមិនេះ ជាផ្លូវលំ មានប្រវែង ៧៥០ ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលលោកចៅសង្កាត់ឃើញប្រជាពលរដ្ឋ មានការលំបាកក្នុងការធ្វើដំណើរ ហើយរដូវភ្លៀងធ្លាក់ក៏មកដល់ទៀតនោះ លោកក៏បានសំណូមពរ មកក្រុមការរបស់រាជរដ្ឋាភិបាលចុះជួយសង្កាត់ឡាបានសៀក សហការជាមួយមន្ទីរសាធរណៈការ និងដឹកជញ្ជូនខេត្ត ចុះត្រាសសេ កែសម្រួលកិនបង្ហាប់ជូនប្រជាពលរដ្ឋក្នុងភូមិ។

លោកចៅសង្កាត់ និងប្រជាពលរដ្ឋក្នុងភូមិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រលាញ់ប្រជាពលរដ្ឋ និងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ដែលកំពុងមានការលំបាកបេះ ធ្វើឲ្យពួកគាត់មានភាពកក់ក្ដៅ ព្រមទាំងមានជំនឿជឿជាក់មករដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសនោះដែរ អ្នកស្រី ញាណ ពេជ្រចិន្តា ក៏បានក្រើនរំលឹក ពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ចំពោះ បីកុំ និងបីការពារ របស់រាជរដ្ឋាភិបាល ព្រមទាំងសំណូមពរឲ្យពួកគាត់ធ្វើយ៉ាងណា ត្រុវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ