ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល
Mon,03 May 2021 (Time 07:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។ នេះបើតាមសេចក្តីសម្រេចដែលទទួលបានមុននេះ។

ការសម្រេចបិទបញ្ចប់ការបិទខ្ទប់ (Lockdown) នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលអនុញ្ញាតបន្តឱ្យអនុវត្តវិធានការដដែលចំពោះតំបន់ទាំង៣ ជាពិសេស តំបន់លឿងទុំ និងតំបន់ក្រហម។

ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបន្តអនុវត្តវិធានការថ្មីដែលត្រូវបានដាក់ចេញដោយគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ