ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានផ្តល់អំណោយជូនដល់គ្រួសារ រស់នៅតំបន់បិទខ្ទប់ ក្នុងឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង
Mon,03 May 2021 (Time 02:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែឧសភា ឆ្នាំឆ្លវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងដឹកនាំមន្ទីរ អង្គភាពមួយចំនួន បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ផ្តល់ជូនគ្រួសារ ចំនួនប្រមាណជាង ១០០ គ្រួសារ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ ក៏បានថ្លៃងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិខ្នាចអំពរ ដែលបានចូលរួមជាមួយអាជ្ញាធរ ដោយនៅតែផ្ទះមិនចេញដើរផ្តេសផ្តាស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលក្នុងភូមិ ស្រុក និងនៅក្នុងសហគមន៍យើងទាំងមូលផងដែរ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានប្រសាសន៍បន្តទៀតថា នៅសល់តែរយៈពេល ២ថ្ងៃទៀតប៉ុណ្ណោះ យើងនឹងបញ្ចប់ការបិទខ្ទប់ និងអនុញ្ញាតឱ្យបងប្អូនចេញប្រកបមុខរបរជាធម្មតាឡើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អស់លោក ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរស្រុក ក៏បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យបានធ្វើចត្តាឡីស័កនៅតាមផ្ទះ និងផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ម្នាក់ជាអ្នកបើកបររថយន្តដឹកម្នាស់យកទៅលក់នៅផ្សារនាគមាស រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩ និងបានធ្វើស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ប្រមាណ ១០០ នាក់ ដើម្បីយកសំណាក ហើយជាលទ្ធផលអវិជ្ជមានទាំងអស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ