ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បុគ្គលិកប្រុស ស្រីរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ សាខាខេត្តបាត់ដំបងជិត ១០០នាក់ដែលពាក់ព័ន្ធជាមួយអ្នកបើកបររថយន្តដឹកឥវ៉ាន់ម្នាក់ កំពុងពិនិត្យយកសំណាកលើកទី ១
Mon,03 May 2021 (Time 10:02 AM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា៖ ដោយសារមានការពាក់ព័ន្ធជាមួយអ្នកបើកបរថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់លទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ អាជ្ញាធរខេត្តបាត់ដំបង ឯកឩត្តម ងួន រតនៈ បានអនុវត្តវិធានការបន្ទាន់បង្ការមុនភ្លាមៗដោយបានប្រមូលបុគ្គលិកប្រុស ស្រីរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តបាត់ដំបងជិត ១០សាខាដើម្បីយកមកពិនិត្យសុខភាព និងយកវត្ថុសំណាករកជំងឺកូវីដ ១៩។

មន្ត្រីនគរបាលបានឲ្យដឹងដែរថា÷ បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូន​ វីរៈ​ប៊ុនថាំ​ និងអ្នកពាក់ព័ន្ធដែលតម្រូវឲ្យយកវត្ថុសំណាកនៅពេលនេះសរុបចំនួន ៨៩នាក់ ដោយក្នុងនោះរួមមាន: សាខាផ្សារថ្មី​ចំនួន ៦នាក់, សាខាផ្សារបឹងឈូកចំនួន ២១នាក់, សាខាផ្សារលេី​ ២នាក់ សាខាផ្សារភូពុយ ចំនួន ៥នាក់ រួមទាំងសាខានៅក្នុងស្រុកសំពៅលូ ស្រុកភ្នំព្រឹក និងស្រុកកំរៀង សរុបចំនួន ៥៥ នាក់។

ករណីធ្វើតេស្តរហ័សលើកទី t១នេះ​នឹងត្រូវបង្ហាញដោយតេស្ត​ GyneXpert នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​។ ក្រោមការអនុវត្តយុទ្ធសាស្ត្ររហ័ស​ ៤​ គឺរហ័សកឱ្យឃេីញ​ រហ័សដាក់នៅដោយឡែក​ រហ័សរាយការណ៍​ និងរហ័សពិនិត្យ​-ព្យាបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ