ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ដ្រី កើត រិទ្ធ ស្នើឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ដ្រីតុលាការទាំងអស់ ត្រូវបន្ដប្រឹងប្រែងដោះស្រាយសំណុំថ្មីៗបន្ថែមទៀត កុំឲ្យកកស្ទះ
Tue,25 May 2021 (Time 01:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 228នាក់)

(បាត់ដំបង)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានធ្វើការណែនាំដល់ ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូង ដែលទទួលបានជោគជ័យ ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយ សំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថិតក្នុងស្ថានភាព នៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង របស់ខ្លួនឡើងវិញ។

សារណែនាំរបស់លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ធ្វើឡើងក្នុងឱកាសជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប

សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រួមមាន៖

* ទី១៖ លោក តេង រតនា ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់
* ទី២៖ លោក អ៊ុំ ចាន់ថុល ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ
* ទី៣៖ លោក គឹម ម៉េង ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តប៉ៃលិន
* ទី៤៖ លោក កែវ សុជាតិ ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
* ទី៥៖ លោក កើត វណ្ណារ៉េត ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
* ទី៦៖ លោក មាស ច័ន្ទពិសិដ្ឋ ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប
* ទី៧៖ លោក សេង គីមឡាក់ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតែងតាំង, ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជា ចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឲ្យមានកិច្ចដំណើរការការងារកាន់ តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

ជាមួយគ្នានេះ លោក កើត រិទ្ធ ក៏បានបន្តផ្តល់ការណែនាំដល់ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារ ឲ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធានការនានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការyទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យស្របតាមដំណើរវិវត្តន៍នៃកំណែទម្រង់ដោយត្រូវបន្តសិក្សាជាប្រចាំ ហើយត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាព នៃអង្គចៅក្រម ដោយត្រូវប្រកាន់ខ្ជាប់ឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ