ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់តំណែងអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី និងខេត្តក្រចេះ
Fri,21 May 2021 (Time 08:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 244នាក់)

(ត្បូងឃ្មុំ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងលោក ហៀង សុភក្ត្រ ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក យុត ពន្លឺ តែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ, លោក គឺ ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងយុត្តិធម៌, លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក ជុំ ស ប្រធានសាលាដំបូងត្បូងឃ្មុំ, លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងត្បូងឃ្មុំ, លោក ទុំ សោភ័ណ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលា ឧទ្ធរណ៍ត្បូងឃ្មុំ ព្រមទាំងចៅក្រម ប្រធានសាលាដំបូង ព្រះរាជអាជ្ញា រាជធានី-ខេត្ត និងមន្ត្រីតុលាការជាច្រើនរូប។

ក្នុងឱកាសនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា មន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។

លោក កើត រិទ្ធ ក៏បានផ្តាំផ្ញើទៀតថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈ ទាំងពេលបំពេញ ការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

ជាមួយគ្នានោះ លោកបានរំលឹកដល់មន្ត្រីតុលាការត្រូវអនុវត្តន៍ឲ្យបានតឹងរឹងក្នុងការបំពេញការងារ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

សូមជម្រាបថា សាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាសាលាឧទ្ធរណ៍តំបន់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០កន្លងទៅ មានសមត្ថកិច្ចជំនុំជំរះក្តីគ្របដណ្តប់លើខេត្តចំនួន៨ រួមមាន៖ ខេត្តត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី និងមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ