ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ណុប ដារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ
Wed,19 May 2021 (Time 01:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 208នាក់)

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកសំឡូត ដែលមានការចូលរួមពីអភិបាលស្រុកពាក់ព័ន្ធ និងប្រធានច្រកពាក់ព័ន្ធ និងកម្លាំងគ្រប់ប្រភេទប្រចាំការនៅតាមបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ ណុប ដារ៉ា បានក្រើនរំលឹក​ដល់​មន្ត្រី​ដែល​មាន​តួរនាទីភារកិច្ច​នៅ​ព្រំដែន ឱ្យ​​ពង្រឹង​សមត្ថភាព​ការងារ​របស់ខ្លួន ជាពិសេស​ត្រូវ​គោរព​ឱ្យ​បាន​នូវបទ​បញ្ជាផ្ទៃក្នុងរបស់អង្គភាព និង​ផែនការ​របស់​ថ្នាក់​ដឹកនាំខេត្តដាក់ឱ្យ​អនុវត្ត​ ក្នុង​ការទប់ស្កាត់​ឱ្យបាន​រាល់បទល្មើស​ឆ្លង​ដែន​ខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវ​ចាប់​មេខ្យល់​ដែលនាំពលករចេញ​-ចូលក្នុងប្រទេស និង​អ្នកពាក់ព័ន្ធឱ្យបាន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម បានបន្តទៀតថាបើសិនជាលោកស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ដែលឈរជើងនៅទីនោះមានការឃុបឃិត ឬពាក់ព័ន្ធគ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ឯកឧត្តនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំការផ្លាស់ប្តូរមន្ត្រីនោះចេញ​​ ឬ​អាចនឹងត្រូវទទួលខុស​ត្រូវចំពោះមុខច្បាប់ទៀតផង។

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ