ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ស សុខា ឧបត្ថម្ភសេរ៉ូមចំនួន២០កេសដល់មន្ទីរពេទ្យយោធភូមិភាគទី៥
Tue,18 May 2021 (Time 08:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 178នាក់)

បាត់ដំបងៈ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងប្រតិភូអមដំណើរ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំយកសេរ៉ូមចំនួន២០កេស ដែលជាការឧបត្ថម្ភគាំទ្រពីលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)និងលោកស្រី កែសួន សុភី ដើម្បីជូនដល់នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ ហៅពេទ្យព.២ សម្រាប់ជួយព្យាបាលជំងឺកងទ័ពនិងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលសង្គ្រោះផ្សេងៗ នៅក្នុងមន្ទីរពេទ្យតាមតម្រូវការជាក់ស្តែង ។

លោក ណុប ដារ៉ា បានបញ្ជាក់ថា ការផ្តល់ជូននូវអំណោយជាសេរ៉ូមជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៥នាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខរបស់កម្លាំងកងទ័ព និងគ្រួសា ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានចូលមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យព.២ នេះ ដើម្បីមន្ទីរពេទ្យមានលទ្ធភាពក្នុងការផ្តល់នូវ សេវាសុខភាពសាធារណៈប្រកបដោយគុណភាព តម្លាភាព និងកាន់តែលឿនជូនកងទ័ពនិងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋបានល្អប្រសើរ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

លោកអភិបាលរងខេត្តបាត់ដំបង បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូពេទ្យយោធភូមិភាគទី៥ ដែលកន្លងមកបានយកចិត្តទុកដាក់ក្នុងការព្យាបាលទាំងកងទ័ពនិងគ្រួសារកងទ័ព ជាពិសេសគឺប្រជាពលរដ្ឋដែលមានភាពទីទាល់ក្រ ដែលកាយវិការនេះគឺស្ដែងឱ្យឃើញអំពីការចូលរួមសម្រាលបន្ទុកជាមួយប្រមុខរដ្ឋាភិបាល ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបនូវវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺសកលមួយនេះដោយគ្មានការរាថយឡើយ ។

លោក ណុប ដារ៉ា បានបង្ហាញនូវមោទនភាពចំពោះក្រុមគ្រូពេទ្យនៅខេត្តបាត់ដំបង ដែលបានបំពេញតួនាទីរបស់ខ្លួនបានល្អ ក្នុងចលនាប្រយុទ្ធប្រឆាំងនឹងជំអឺកូវីដ១៩ មិនឲ្យមានការឆ្លងបន្តរីករាលដាលទៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ ហើយលោកបានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់សូមបន្តយកនូវវប្បធម៌នៃការខិតខំយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការឆ្លងជំងឺនិងការព្យាបាលជូនអ្នកជំងឺឲ្យបានជាសះស្បើយ ដើម្បីធ្វើសមាហណកម្ម ពួកគាត់ទៅកាន់សហគមន៍វិញប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ