ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តតាកែវទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីមន្ទីរសេដ្ឋកិច្ច និងរតនាគារខេត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
Thu,29 April 2021 (Time 11:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត និងរតនាគារខេត្ត សម្រាប់ចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩នៅមូលដ្ឋានខេត្ត។

ក្នុងឱកាសទទួលអំណោយនេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមាន ប្រសាសន៍ដោយថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី និងលោកប្រធានរតនាគារខេត្ត និងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីខេត្តបានចាត់ចែងចែកបន្តទៅដល់បងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងតែធ្វើចត្តាឡីស័កតាមមណ្ឌលចត្តាឡីស័ក នៅក្នុងអំឡុងកូវីដ១៩នេះ ហើយតាមរយៈសកម្មភាពនេះ គឺជាការចែករំលែកនឹងចេះជួយ គ្នាក្នុងគ្រាលំបាក។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានជូនពរទៅដល់លោកប្រធាន និងសហការីទាំងអស់ សូមទទួលបាននូវសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជៀសផុតពីជំងឺឆ្លងចង្រៃ។

សូមបញ្ជាក់ដែរថា អំណោយទទួលបានមាន ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មីចំនួន ៥០កេស ទឹកបរិសុទ្ធ ៥០កេស ទឹកស៊ីអ៊ីវ ២៥យួរ ទឹកត្រី ២៥យួរ និងរតនាគារខេត្តមាន ៖ មីចំនួន ៥០កេស ទឹកបរិសុទ្ធ ៥០កេស ទឹកស៊ីអីវ២៥យួរ និងទឹកត្រី២៥យួរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ