ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
Sun,25 April 2021 (Time 08:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

ហ្សាការតា ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរ ទស្សន:គ្នាសំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនង ទ្វេភាគីនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែង អំណរគុណគ្នា ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្រ្តីការទូត និងប្រជាជន ដែលរស់នៅក្នុងប្រទេស ឥណ្ឌូនេស៊ីនិងកម្ពុជា ហើយបានយល់ស្របអំពីសារ:សំខាន់ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតនេះដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជំនះលើវិបត្តិសុខភាពនេះ ហើយនឹងរីកចម្រើនលឿន រហ័សដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានាធិបតី បានស្របមតិគ្នា ជុំវិញសារ:សំខាន់ក្នុងការរក្សាឲ្យបាន សន្តិភាព សន្តិសុខនិងស្ថិរភាព នៅក្នុងតំបន់អាស៊ាន ព្រមទាំងបានអះអាងសាជាថ្មីនូវឆន្ទះ ក្នុងការធ្វើការរួមគ្នា សំដៅដោះស្រាយ បញ្ហាប្រឈមទាំងឡាយក្នុងតំបន់។ នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូនេស៊ីដែលបានជួបនូវឧបទ្វវហេតុលិចនាវាមុចទឹក ក្នុងលំហសមុទ្រ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកឧត្តម ប្រធានាធិបតី ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេស កម្ពុជាដែលកាលពីជាងមួយឆ្នាំមុន កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែប្រមាណមិនដាល់៥០០នាក់ តែ បច្ចុប្បន្នមានការកើនឡើងដ៏គួរអោយព្រួយបារម្ភបំផុត និងរហូតមានអ្នកបាត់បង់ជីវិតដ៏ច្រើនផងដែរ។ ឯកឧត្តម ប្រធានាធិបតី បានចូលរួមសោកស្តាយផងដែរជាមួយនិងរីការាលនៃជំងឺកូវីដ១៩នៅកម្ពុជា និងបានអរគុណ សម្តេច ដែលបានចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលនិងក្រុមគ្រួសារទាហានម៉ារីនជើងទឹកដែលបានពលីជីវិត នៅក្នុង ឧបទ្វវហេតុលិចនាវាមុជទឹកក្នុងលំហរសមុទ្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ