ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ
Wed,21 April 2021 (Time 07:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។

សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។

សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នានៅក្នុងស្ថាភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ