ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសុខាភិបាលចាប់ផ្តើមប្រើឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ប្រើពេលតែ១៥នាទីប៉ុណ្ណោះ​អាចដឹង​លទ្ធផល
Mon,19 April 2021 (Time 10:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី១៨ ខែ​មេ​សា​ឆ្នាំ២០២១ ម្សិលមិញបានមានប្រសាសន៍​ថា ក្រសួងសុខាភិបាលបានចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័សរកវីរុស Covid -19 ដោយប្រើ​ឧបករណ៍​​តេស្តរហ័ស RAPID TEST ដែល​ក្រសួងអះអាង​ថា ប្រើពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ​អាចដឹង​លទ្ធផលផ្លូវការ។

លោកជំទាវបន្ត​ថា ក្រសួង​សុខា​ភិបាល​បានចាប់​​ផ្ដើមអនុវត្តការធ្វើតេស្តរហ័សរកវីរុស Covid-19 ​ដោយប្រើឧបករណ៍ដែល​មាន​ឈ្មោះ​​ថា PANBIO Covid-19 Ag RAPID TEST DEVICE នៅគ្រប់ទីតាំងដែលសង្ស័យ​ទាំងអស់​ទូទាំង​រាជ​ធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងណា ដែលមានគ្រោះហានិភ័យខ្ពស់នៃការឆ្លងវីរុស Covid​ -19នឹងត្រូវប្រើឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩នេះ។

លោកជំទាវបានបញ្ជាក់ថា ៖ «យោងតាមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានសម្រេចជ្រើសយកឧបករណ៍នេះ ដើម្បី​ធ្វើតេស្តរក​វីរុសកូវីដ-១៩នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ​មានទីតាំង​មណ្ឌល​​សុខ​ភាពមួយ ​ដើម្បីយកសំណាកធ្វើតេស្តនឹងដឹងលទ្ធផល​ភ្លាមៗ តែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី»។

ក្រសួងសុខាភិបាលបានធ្វើការបញ្ជាក់ថា ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បាន និងទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងនេះ ចាប់ពីពេលនេះទៅនៅពេលដែល​អាច​កំណត់គោលដៅអ្នកសង្ស័យបានហើយ គឺនឹងត្រូវធ្វើតេស្តនៅនឹងកន្លែងតែម្ដង ហើយបើសិន​ជាមាន​បុគ្គលវិជ្ជមាន Covid-19 ក្រសួងសុខាភិបាល និងជូនបុគ្គលដែលមានវិជ្ជមាន​ Covid-19 នោះ ទៅ​ព្យាបាលនៅមណ្ឌលកម្រិតមួយ​ ដើម្បីកុំ​ឱ្យប្រជាពលរដ្ឋអាចចល័តចេញពីតំបន់ ឬសង្កាត់ដែលពួកគាត់​រស់នៅ ងាយស្រួលក្នុងការគ្រប់គ្រងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ