ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្វវីដេអូMicrosoft Teams ដើម្បីណែនាំដល់អភិបាលក្រុង ស្រុក ត្រៀមរៀបចំទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទ្រង់ទ្រាយធំ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ
Thu,01 April 2021 (Time 05:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ (Microsoft Teams) ជាមួយអភិបាលក្រុងស្រុកទាំង៩ ក្នុងការត្រៀមទីតាំងសម្រាប់យុទ្ធនាការទ្រង់ទ្រាយធំនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ។ ដោយមានការចូលរួមពីលោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីសុខាភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំដល់លោកអភិបាលក្រុងស្រុកទាំង៩ ត្រូវណែនាំបន្ដទៅ មេឃុំ មេភូមិ ត្រូវធ្វើការអំពាវនាវដល់់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ–១៩។ ម្យ៉ាងវិញទៀតត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្ត។

ជាមួយនេះដែរឯកឧត្តម សុខ លូ ក៏បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះគឺចាក់ជូនដល់មន្ត្រីរាជការដែលនៅសេសសល់ អាជ្ញាធរដែនដី ប្រជាពលរដ្ឋអាទិភាពដូចជាអាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងបន្ទាប់ប្រជាពលរដ្ឋទូទៅក្នុងខេត្ត។

ចុងក្រោយ ឯកឧត្ដម សុខ លូ បានបញ្ជាក់បន្ថែមដល់អាជ្ញាធរក្រុងស្រុក ត្រូវចុះផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំង ដោយរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋដែលយើងបានអញ្ជើញទៅចាក់វ៉ាក់សាំងនោះ រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំ សម្លាប់មេរោគ ម៉ាស៊ីនវាស់កំដៅ រក្សាគម្លាត សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ចៀសវាងការ ប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក៏ដូចក្រសួង សុខាភិបាលនូវវិធានការ ៣.ការពារ និង ៣.កុំ ឱ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ