ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកស្រី ទ្រី ដាណា និងស្វាមី ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ លើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរីអង្គរភ្នំពេញ!
Wed,03 March 2021 (Time 06:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

(ភ្នំពេញ)៖ ប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបក្រុមចោរចូលជំរិតនិងប្លន់សម្លាប់ បានទាន់ពេលវេលា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមបញ្ជាផ្ទាល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្ក្រាបនេះ។

ក្រោយពេលបេសកកម្មរបស់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ភ្លាមៗ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាការលើកទឹកចិត្តចំពោះជោគជ័យមួយនេះ។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរ និងបានជូនបាច់ផ្កានិងឧបត្ថម្ភថិវិកា ៤ លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត ចំពោះស្នាដៃ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរខាងលើ។

ព្រមជាមួយគ្នានេះ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា ថៅកែហាង ដាណាទ្រី លក់គ្រឿងអលង្ការ និងស្វាមី បានសម្តែងនូវក្តីរំភើបចិត្ត ព្រមទាំងបានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ចែងប្រើប្រាស់តាមការងារជាក់ស្តែងចំពោះមុខ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ