ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីយុត្តិធម៌បក​ស្រាយ​រឿងផាកពិន័យចំពោះ​អ្នកអត់ពាក់ម៉ាស
Mon,15 March 2021 (Time 12:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទកាសែត ​នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២១នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌បាន​បញ្ជាក់​ថា ​ការផាកពិន័យ​អ្នកអត់ពាក់ម៉ាស មិនទាន់ត្រូវបានធ្វើឡើងជាទូទៅនោះទេ ពោលគឺ​ធ្វើឡើង​តែនៅកន្លែងដែល​ប្រឈមខ្ពស់​នៃការរីករាល​ជំងឺកូវីដ១៩តែប៉ុណ្ណោះ និង​ត្រូវមានសេចក្តីសម្រេចពីក្រសួងសុខាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង​យ៉ាងដូច្នេះថា ៖ «អ៊ីចឹង​ដើម្បីអាចអនុវត្តមាត្រា៥ និងទោសប្បញ្ញត្តិបាន​ លុះត្រាតែ​ក្រសួង​សុខាភិបាល​ចេញ​សេចក្តី​សម្រេចមួយ ឬក៏ប្រកាស​មួយសិន ថា តើបុគ្គលណាដែលជាប់កាតព្វកិច្ចពាក់ម៉ាស់ ទីកន្លែងណាខ្លះ​ដែលជាប់​កាតព្វកិច្ច​ក្នុងការពាក់ម៉ាស់ ឬរក្សា​គម្លាត​សុវត្ថិភាព ហើយផ្អែក​ទៅលើ​កម្រិត​នៃការឆ្លងរាលដាល​។ បើការឆ្លងរាលដាលនេះ ដល់ដំណាក់កាល​មួយថា មិនអាចគ្រប់គ្រង​បាន​ អ៊ីចឹងការពាក់ម៉ាស់ត្រូវធ្វើជាកាតព្វកិច្ចទូទៅ។ ប៉ុន្តែឥឡូវម៉ោងនេះ អត់ទាន់​ដល់ទូទៅទេ»។

សូមជម្រាប​ថា មាត្រា៥ នៃ​អនុក្រឹត្យ​ស្តីពី «វិធានការ​សុខាភិបាល​ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩ និង​ជំងឺ​ឆ្លងកាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត» មានខ្លឹមសារថា ៖

«ការ​ពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ច​ដោយផ្អែក​តាម​សកម្មភាព​ការងារ ឬស្ថានភាព​មុខរបររបស់​បុគ្គល​ និង​នៅតាម​ទីកន្លែង​ដែលមានហានិភ័យ​នៃការចម្លង​ឬការឆ្លង​មេរោគ​កូវីដ១៩។ បុគ្គល​ដែលមាន​កាតព្វកិច្ចពាក់ម៉ាស និងទីកន្លែង​ដែលតម្រូវ​ឱ្យមានការពាក់ម៉ាស ត្រូវកំណត់​ដោយ​ក្រសួងសុខាភិបាល ដោយផ្អែកលើ​កម្រិតនៃការឆ្លងរាលដាល​នៃជំងឺកូវីដ១៩»។

បើយោងតាម​មាត្រា១៩ នៃអនុក្រឹត្យនេះ ក៏បាន​បង្ហាញដែរថា ៖ «ត្រូវធ្វើការ​ព្រមាន និង​ធ្វើការ​ណែនាំ​ដោយ​មន្រ្តី​សុខាភិបាល ឬអាជ្ញាធរ​មាន​សមត្ថកិច្ច ចំពោះបុគ្គល​ដែលមិនអនុវត្ត​នូវកាតព្វកិច្ចពាក់ម៉ាស​ដូចមាន​ចែងក្នុងមាត្រា៥ ឬកាតព្វកិច្ចរក្សាគម្លាត​សុវត្ថិភាព​បុគ្គល ដូចមានចែង​ក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្ត​អំពើ​ល្មើសដដែល ត្រូវផ្តន្ទាទោស​ជាពិន័យ​អន្តរការណ៍ពី​ ២០ម៉ឺនរៀល ទៅ ១លានរៀល»៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ