ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តរតនគិរី ៖ ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់វិស័យអប់រំ
Thu,14 January 2021 (Time 08:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 98នាក់)

ខេត្តរតនគិរី ៖ ក្រោយពីក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៩ ខែធ្នូ ២០២០ ស្ដីពីការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាជាលើកទី២ បន្ទាប់ពីប្រទេសកម្ពុជា បានបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដែលរីករាលដាលលើសកល បានជោគជ័យ តាមវិធានការរបស់រាជរដ្ឋាភិបាល និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

មន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរីបានរៀបចំពិធីបើកបវេសនកាលសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅសាលាវិទ្យាល័យ ប៊ូថង ស្រុកអូរជុំ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលមានវត្តមានឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ជាអធិបតី ព្រមទាំងមានការចូលរួមពីសំណាក់ មន្ត្រីរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីស្រុកអូរជុំ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សប្រមាណជា៤០០នាក់ រៀននៅវិទ្យាល័យស្រុកអូរជុំផងដែរ។

ថ្លែងទៅកាន់សិស្សានុសិស្សក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកថ្ងៃបើកបវេសនកាលថ្មីនេះ ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ និងសិស្សានុសិស្សទាំងអស់ក្នុងការសិក្សា ដែលជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់គ្នា ដើម្បីចូលរៀនថ្មី បន្តការសិក្សា ពីថ្នាក់ដំបូងសម្រាប់កុមារ រហូតដល់ថ្នាក់ខ្ពស់ៗ បន្តទៀត គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូង និងជាថ្ងៃត្រឡប់មកកាន់សាលាវិញរបស់សិស្ស និស្សិត បន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍ នៃការអប់រំក្នុងសម័យកូវីដ-១៩ កន្លងមក។

ឯកឧត្តមបានបញ្ជាក់ថា ការបើកបវេសនកាលឆ្នាំសិក្សានាឆ្នាំនេះ គឺបានធ្វើឡើងស្របពេលដែលកម្ពុជាកំពុងតែរួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងជំងឺងកូវីដ-១៩។ ដូច្នេះហើយ ក្រសួងអប់រំបានរៀបចំគន្លងជីវិតថ្មីក្នុងវិស័យអប់រំ ដោយបង្កើតទម្លាប់អនាម័យថ្មី នៅតាមគ្រឹះស្ថានសិក្សា ដោយអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្ដង់ដា SOPសម្រាប់ដំណើរការសាលារៀនក្នុងបរិបទកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការការពារ ទប់ស្កាត់កូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់សិក្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ ឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងមិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលបង្កអសន្តិសុខដល់សង្គម។ ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវខិតខំបន្ថែមទៀតផ្តល់សេវាអប់រំឲ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណាកូនឲ្យចៅប្រជាពលរដ្ឋ ទទួលបានសេវាអប់រំបានស្មើៗ គ្នា ដោយពុំមានការរើសអើងឡើយ។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានលើកឡើងថា ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំអនុវត្តកម្មវិធីសិក្សាបំព្រួញ ដោយកំណត់មុខវិជ្ជា កាតព្វកិច្ច មុខវិជ្ជាជម្រើស មេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្រ របស់សិស្សានុសិស្សបានពេញលេញ ផ្តោតលើចំណុចសំខាន់ៗ និងស៊ីជម្រៅ។ ជាពិសេស គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាត សាលាបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងដៃ ព្រមទាំងសួនធម្មជាតិ ធ្វើយ៉ាងណាឲ្យសក្តិសមជាកន្លែងសម្រាប់ការអប់រំ បណ្តុះគំនិតស្អាតស្អំ និង ឥរិយាបទល្អ ។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន១លានរៀលជូនសាលាវិទ្យាល័យ ប៊ូថង អូរជុំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

វីដែអូ