ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ចែកជូនដល់កងកម្លាំងជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ (Video inside)
Thu,25 November 2021 (Time 12:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកស្រី លាង ហៃ ជាវតាយ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកចែកជូនកងកម្លាំងសមត្ថកិច្ច ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ចំនួន៥៦៧រូប ដែលក្នុងនោះមាន «កម្លាំងវរៈសេនាតូច នគរបាលការពាព្រំដែនគោក លេខ៨២៥, កម្លាំងវរៈសេនាតូចលេខ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្ត, កម្លាំងកងការពារព្រំដែនលេខ៥០១ ចំណុះឱ្យយោធភូមិភាគទី៥, កម្លាំងកងពលតូចអន្តរាគមន៍ លេខ១៤ ទិសជួរមុខ និងកម្លាំងផ្នែកទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ»។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទីបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលខេត្ត, មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង៣, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ និងបងប្អូនកងកម្លាំងច្រើនកុះករ។

លោក ជាវ តាយ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់។ ដោយស្ថានភាពនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជារបស់យើង ក៏បានជួបនូវវិបត្តិដោយសារជំងឺនេះផងដែរ។ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ដែលបានព្យាយាមទំនាក់ទំនង ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកុមារ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើង បានទទួលវ៉ាក់សាំងមុនគេ។

លោកបានថ្លែងទៀតថា គិតមកទល់ពេលនេះ ប្រទេសរបស់យើង ស្ថិតក្នុងស្ថានភាពរឹងមាំ ក្នុងការចាកចេញពីជំងឺកូវីដ១៩ ទៅតាមប្រក្រតីភាពថ្មី ដើម្បីបើកឡើងវិញ នូវសកម្មភាពសង្គមសេដ្ឋកិច្ច ហើយកាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងទៅ សម្ដេចបានប្រកាសដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្តពោធិ៍សាត់ មានការរីកចម្រើនដូចដើមវិញ។

លោកក៏បានជម្រុញ ដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការលួចឆ្លងដែន ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដោយមិនបានត្រួតពិនិត្យសុខភាព។ ទន្ទឹមនឹងនេះត្រូវសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដើម្បីរក្សាស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនឱ្យមានស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ។

លោកក៏សូមផ្ដាំផ្ញើ ដល់កងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលផ្សេងៗ ឱ្យបានជាប់ជាប្រចាំ ដើម្បីសហគមន៍របស់យើងគ្មានជំងឺកូវីដ១៩។

អំណោយរបស់សម្តេចតេជោ ដែលត្រូវប្រគល់ជូនកងកម្លាំងជួរមុខ ចំនួន៥អង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ២០០គីឡូក្រាម, មី៣០កេសធំ, ត្រីខ៣០កេសធំ និងថវិកា១លាន ៦០ម៉ឺនរៀល។ ក្នុងឱកាសនោះប្រតិភូ បានបន្តចុះត្រួតពិនិត្យច្រកថ្មដា នៃខេត្តពោធិ៍សាត់ ទល់មុខនឹងច្រកបានថាសេន ខេត្តត្រាត ប្រទេសថៃ ដើម្បីពន្លឿនក្នុងការបើកច្រកមួយនេះ ទៅជាច្រកអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ