ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កំណាត់ផ្លូវជាតិលេខ២១B ប្រមាណជា៣គីឡូម៉ែត្រ នៅក្រុងតាខ្មៅ នឹងត្រូវស្ថាបនាឡើងវិញឱ្យរឹងមាំស្របតាមស្តង់ដា ក្រោយរងការខូចខាត
Wed,24 November 2021 (Time 09:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

(កណ្ដាល)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងនឹងធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ២១B (ផ្លូវលេខ១១៥) ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ (ស្ពានព្រែកហូរ) ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅដែលមានប្រវែងប្រមាណជា៣គីឡូម៉ែត្រ ឱ្យបានល្អរឹងមាំស្របតាមស្តង់ដា ក្រោយរងការខូចខាតដោយសារឡានដឹកខ្សាច់កិនកម្ទេចជារៀងរាល់ថ្ងៃ។

ការឱ្យដឹងបែបនេះ របស់ទេសរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងចុះពិនិត្យមើលស្ថានភាពផ្លូវថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងក្រុមមន្ត្រីជាច្រើននាក់ផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «លោកចុះពិនិត្យស្ថានភាពផ្លូវនេះ ដើម្បីសិក្សាមើលទៅលើការស្ថាបនា មានគម្រោងពង្រីកផ្លូវនេះឱ្យធំទូលាយ សិក្សាពីផលប៉ះពាល់ដំណោះស្រាយផ្សេងៗ ធ្វើយ៉ាងណាដើម្បីធ្វើផ្លូវមួយខ្សែនេះឱ្យបានធំទូលាយស្អាត រឹងមាំ ស្របតាមស្តង់ដា»។

លោកទេសរដ្ឋមន្ត្រី ក៏បានព្រមានវិធានការផ្លូវច្បាប់ផងដែរ ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ទាំងឡាយណាដែលហ៊ានល្មើស និងអំពាវនាវឱ្យមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា ពិសេសចៀសផុតពីការដឹកលើសទម្ងន់ ដឹកមិនគ្រប ខ្សាច់ហូរប្រឡាក់ថ្នល់ ដែលជាហេតុនាំឱ្យកើតបញ្ហាជារឿងៗ។

ទោះយ៉ាងណា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកសរសើរពីការអភិវឌ្ឍនៅមូលដ្ឋានក្រុងតាខ្មៅផងដែរ ដែលចាំបាច់ត្រូវការខ្សាច់ ថ្ម គ្រួសជាដើម ហើយណែនាំឱ្យមានការដឹកត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ ដើម្បីរួមគ្នាបញ្ចៀសការបំផ្លាញផ្លូវ និងបំផ្លាញបរិស្ថានជាដើម។

គួរជម្រាបថា កាលពីម្សិលមិញនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានកោះហៅម្ចាស់ដេប៉ូខ្សាច់ចំនួន២២ដេប៉ូ ប្រជុំនៅសាលាខេត្ត ដោយបានព្រមានពួកគាត់ឱ្យគោរពតាមច្បាប់ឱ្យបានល្អ និងព្រមានពីវិធានការផ្លូវច្បាប់ ព្រមទាំងបានកំណត់ឱ្យម្ចាស់ដេប៉ូទាំងអស់ត្រូវជួយចេញថ្លៃជួសជុលផ្លូវលេខ១១៥នេះ និងស្ដារប្រព័ន្ធលូប្របតាមផ្លូវនេះ៧០% នៃតម្លៃសរុប៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ