ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការខេត្តបាត់ដំបង ដឹកនាំកម្លាំងចូលរួមសម្អាតបរិស្ថាន ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ"
Tue,23 November 2021 (Time 08:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចូលរួមទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ” ក្រោមអធិបតីភាព លោក សុខ លូ អភិបាលនៃអភិបាលខេត្តបាត់ដំបង ។
ក្នុងការសម្អាតនេះស្នងការខេត្តប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង បាញ់ទឹកលាងសម្អាតផ្លូវត្រើយខាងលិច និងខាងកើតដងស្ទឹងសង្កែ និងលើស្ពានឆ្លងស្ទឹងសង្កែ ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៣គ្រឿង និងរថយន្តអធិការដ្ឋានស្រុកសង្កែ ចំនួន១ គ្រឿង ។
ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសួននាគសន្តិភាព ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អង្គភាព លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធជុំវិញក្នុងខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ