ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង
Sat,30 October 2021 (Time 02:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

(បាត់ដំបង)ព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខត្ត ប្រធាន អនុប្រធានក្រុមការងារយុវជន នៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ អង្គភាព ក្នុងខេត្ត ប្រធាន អនុប្រធានក្រុមសកម្មជនយុវជន នៃគណៈកម្មាធិការសាខាគណបក្សមន្ទីរ អង្គភាព ក្នុងខេត្ត និងប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក ផងដែរ ។

ឯកឧត្តម យឹម សៀប អនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្ត បានអានរបាយការណ៍ស្តីពីការអនុវត្តការងាររបស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ប្រចាំខែតុលា ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ។

ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានមានប្រសាន៍ ជំរុញឱ្យក្រុមការយុវជនគណបក្សខេត្ត ក៏ដូចជាយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្ត បន្តការខិតខំប្រឹងប្រែងបំពេញការងារជូនគណបក្ស ជាពិសេសគឺការរក្សាបាននៅសាមគ្គីភាព ជាមួយគ្នា ។

ឯកឧត្តម បានបន្តទៀតថា យុវជនគឺដើរតួសំខាន់ណាស់ ក្នុងការចូលបំពេញការងារជូនគណបក្ស ក៏ដូចជាចូលរួមក្នុងការងារផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេសការធ្វើអំពើល្អ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ឯកឧត្តម បន្តទៀតថា ត្រូវជំរុញឱ្យយុវជនដែលគ្រប់អាយុបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ។ បន្តជំរុញ និងលើកទឹកចិត្តយុវជនគណបក្ស នៅតាមមូលដ្ឋាន ឱ្យចូលរួមធ្វើសកម្មភាពជាប់ជាប្រចាំ ជាមួយគណបក្សនៅតាមមូលដ្ឋាន ។ ជំរុញឱ្យការីកុំព្យូទ័រ នៅមូលដ្ឋានផ្ទៀងផ្ទាត់ទិន្នន័យ និងបញ្ជីឈ្មោះសមាជិកបក្សឱ្យច្បាស់លាស់ និងបន្តរៀបចំបច្ចុប្បន្នភាពរចនាសម្ព័នយុវជនក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ។

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ