ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦
Thu,28 October 2021 (Time 09:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ជាមួយនឹងមេដឹកនាំអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានអនុម័តទៅលើឯកសារចំនួន៣សំខាន់ៗ រួមមាន ៖

១)សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវចិត្ត

២)សេចក្តីប្រកាសមេដឹកនាំអាស៊ីបូព៌ាស្តីពីការស្តារបៃតងឡើងវិញប្រកបដោយចេរភាព

៣)សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការរីកចម្រើនសេដ្ឋកិច្ចតាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ។

ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានពិភាក្សាទីលើប្រធានបទជាច្រើន។ ប៉ុន្តែមុនកិច្ចចាប់ផ្តើមកិច្ចប្រជុំប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ានេះ បានស្តាប់នូវរបាយការណ៍បច្ចុប្បន្នភាពពីអគ្គនាយកនៃអង្គការសុខភាពពិភពលោក និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អំពីស្ថានភាពសុខាភិបាល និងពាណិជ្ជកម្ម បន្ទាប់ពីការរងវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ ១៨ខែកន្លងមកនេះ។

ប្រមុខរដ្ឋ និងរដ្ឋាភិបាល បានគូសបញ្ជាក់អំពីតួនាទីស្នូលរបស់អាស៊ាន នៅក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ីបូព៌ា និងឆន្ទៈរបស់អាស៊ាន ធ្វើយ៉ាងណាឱ្យយន្តការដៃគូសន្ទនាអាស៊ីបូព៌ានេះ បន្តដើរតួនាទីសំខាន់នៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានគូសបញ្ជាក់ពីសារសំខាន់នៃទស្សនទានរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ីបូព៌ា ក៏បានពិភាក្សាផ្តោតសំខាន់ជាច្រើនទៅលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយបញ្ហាជំងឺកូវីដ១៩។ ជាពិសេសការប្រយុទ្ធប្រឆាំង និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ីបូព៌ា បានឯកភាពគ្នាក្នុងការជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ ជាពិសេសខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យដទៃទៀត ដូចជាវិស័យទេសចរណ៍អាចវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដែលមានលក្ខណៈគាំទ្រដល់បរិស្ថាន, ជំរុញលើកិច្ចសហប្រតិបត្តិការអប់រំជាដើម។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានឯកភាពអភិវឌ្ឍលើផែនការបន្តសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ លើសពីនេះក៏មានការផ្លាស់ប្តូរមតិ និងយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ បញ្ហានៅមីយ៉ាន់ម៉ា។ ជាពិសេសប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា គាំទ្រតួនាទីអាស៊ាន ក្នុងការចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា តាមយន្តការដែលបានដាក់ចេញនាពេលកន្លងទៅ។

ជារួមបណ្ដាប្រទេសទាំងអស់គាំទ្រ ធ្វើយ៉ាងណាឱ្យ គាំទ្រនូវ ដែលហៅថាពហុភាគីនិយមដែលជាកត្តាសំខាន់នៅក្នុងក្នុងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច ទាំងសន្តិសុខ ទាំងការស្ដារឡើងវិញជាពិសេស រួមទាំងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកអំពី ការធ្វើយ៉ាងណាគាំទ្រទៅដល់ការប្រឈមនៃបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅពេលប្រជុំខាងមុខ នៅចក្រភពអង់គ្លេស។

ជារួម ជាលទ្ធផល ប្រទេសមហាអំណាចប្រទេសសំខាន់ៗ នៅក្នុងក្របខណ្ឌអាស៊ីបូព៌ានេះគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាពសន្តិសុខក្នុងតំបន់ គាំទ្រតួនាទីស្នូលរបស់អាស៊ាន នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ហើយមិនត្រឹមប៉ុណ្ណោះទេ គឺផ្ដល់នូវការគាំទ្រនិងជំនួយ ដល់អាស៊ានជាពិសេសនៅក្នុងការងារបន្តទៀត ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យនិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩នេះ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយពីកូវីដ១៩នេះ ជាពិសេសទៀតក្នុងការ ជំរុញការងារ នៅក្នុងតំបន់នេះ ដែលបណ្ដាប្រទេសទាំងអស់មានការគាំទ្រ និងការផ្ដល់ទឹកចិត្តលើតួនាទីស្នូលរបស់អាស៊ានដោយផ្ដល់នូវកិច្ចសហការនិងភាពជាដៃគូដល់អាស៊ានទាំងស្រុង៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ