ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង
Thu,28 October 2021 (Time 07:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

(បាត់ដំបង)រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង។

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានអ្នកទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ នាក់ នៅខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសព ក្នុង០១សព ទទួលបានថវិកាចំនួន ២,០០០,០០០រៀល ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថវិកាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនេះ គឺប្រគល់ឱ្យ រដ្ឋបាលឃុំ សង្កាត់ នាំយកថវិកាទាំងនេះ ប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កន្លងមកនេះ ។

ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផ្ទៀងផ្ទាត់ និងរៀបចំរបាយការណ៍អ្នកដែលស្លាប់ដោសារជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់។

ឯកឧត្តម ក៏បានបន្ថែមថាដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋចង់សាកសួរព័ត៌មាន ឬប្រឹក្សាយោបល់ទាក់ទងអ្នកមានជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាប់ព្យាបាលនៅតាមផ្ទះ ក្នុងក្រុង ស្រុក ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង គឺត្រូវបង្កើតក្រុមការងារគ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ក្នុងក្រុង ស្រុកនីមួយៗ ដោយដាក់លេខទំនាក់ទំនង ដើម្បីងាយដល់បងប្អូនប្រជាពលរដ្ឋ ចង់សាកសួរព័ត៌មាន។ តែប្រសិនបើធ្ងន់ធ្ងរគឺមិនអនុញ្ញាតឱ្យសម្រាកនៅតាមផ្ទះនៅទេ គឺត្រូវទៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ