ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ម៉ៅ ធនិន ព្យាយាមរកដំណោះស្រាយ បញ្ចប់ជម្លោះដីធ្លី រវាងក្រុមហ៊ុន សេង សម្បត្តិ និងពលរដ្ឋនៅស្រុកដងទង់
Sun,24 October 2021 (Time 08:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

(កំពត)៖ ក្រុមប្រឹក្សាខេត្តកំពត នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។

វេទិកានេះ ធ្វើឡើងដោយមានការចូលរួមពី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងមានការចូលរួមពីជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ក្នុងអង្គវេទិកាសាធារណៈ លោក ម៉ៅ ធនិន ក្រោយពីបានជជីកសួរ និងស្តាប់ភាគីជម្លោះទាំងសងខាង លើកឡើងយ៉ាងក្បោះក្បាយរួចមក ក៏សម្រេចទទួលស្គាល់ថា ខាងម្ចាស់គម្រោងបុរីបានទិញសិទ្ធិអាស្រ័យផលជាក់ស្តែង បន្តពីពលរដ្ឋ១៩គ្រួសារ ស្មើនឹង៣០នាក់ ប៉ុន្តែការសាងសង់ជាបុរី តម្រូវឲ្យខាងក្រុមហ៊ុន សេង សម្បត្តិ ខាងលើ គិតគូរសម្រួលទៅតាមផ្លូវច្បាប់ ចំពោះគូរជម្លោះជាប្រជាពលរដ្ឋ ៤គ្រួសារ។

ទន្ទឹមនោះ លោក ម៉ៅ ធនិន ក៏បានបញ្ជាក់ថា តាមគោលការណ៍ដោះស្រាយ គឺមានពីរ តាមគោលការណ៍ច្បាប់ និងតាមលក្ខខ័ណ្ឌនៃក្រុមគ្រួសារតែមួយ។ គោលការណ៍គ្រួសារតែមួយ គឺជាមនុស្សដែលរស់នៅក្នុងខេត្តដូចគ្នា។ ចំណែកឯ គោលការណ៍ច្បាប់ គឺលោកអភិបាលខេត្ត បានសម្រេចទទួលស្គាល់ខាងភាគីគម្រោងបុរីថា បានទិញសិទ្ធិអាស្រ័យផលបន្តពីប្រជាពលរដ្ឋ ១៩គ្រួសារ តែគម្រោងសាងសង់ជាបុរីនោះ លោកអភិបាលខេត្ត មិនទាន់សម្រេចឲ្យទេ រង់ចាំសិក្សាផ្លូវច្បាប់ និងការធ្វើវេទិការពិគ្រោះយោបល់ជាមួយពលរដ្ឋសិន ព្រោះការអភិវឌ្ឍ គឺដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីបុគ្គលម្នាក់ ពីរនាក់នោះទេ។

គួររំលឹកផងដែរថា ដីទីតាំងទំនាស់រវាងគូភាគីខាងលើ កន្លងមកអាជ្ញាធរពាក់ព័ន្ធ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្ត បានជួយសម្របសម្រួលដោះស្រាយជាច្រើនសារ នៅមិនទាន់មានលទ្ធផលនៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ