ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩
Fri,15 October 2021 (Time 08:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបានចូលរួមបរិច្ចាគថវិកាចំនួនជាង ៣២លានរៀល សម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ក្នុងកាសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការព្យាបាលជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណាត្រូវបានបញ្ចប់នោះទេ គឺមានតែការសាងសង់អគារសម្រាប់ព្យាបាលតែប៉ុណ្ណោះសម្រាប់ធានានិរន្តរភាពការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងរបស់យើង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមសម្តេចតេជោ និងក្នុងនាមរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមទាំងពីរ និងបងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្តសាងសង់អគារតេជោ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនាពេលនេះ។ កន្លងមករដ្ឋបាលខេត្ត បានធ្វើការជួសជុលអគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អាចដាក់អ្នកជំងឺបានជាង ៤០នាក់ប៉ុណ្ណោះ មិនអាចឆ្លើយតបតាមតម្រូវការនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្តបានទេ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានជួលអគារសម្រាប់ព្យបាលជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ននេះនៅសល់ចំនួន៤ទីតាំងទៀតកំពុងដំណើរការព្យាបាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អគារតេជោព្យាបាលជំងឺកូវីដ-១៩ សាងសង់នៅ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទទឹង៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រ អាចដាក់គ្រែបាន ៣៥៦គ្រែ (គ្រែមួយជាន់) ជាអគារលំហរ មានសួនច្បារខាងមុខ និងកន្លែងហាត់ប្រាណផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ