ថ្ងៃអង្គារ៍ ទី២៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក គីម ជុង​អ៊ុន ប្តេជ្ញា​បង្កើតកងទ័ព​ដែល​គ្មា​នអ្នកណា​អាច​យកឈ្នះ​បាន
Wed,13 October 2021 (Time 08:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

កូរ៉េខាងជើង ៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ថា​នឹង​បង្កើត​“ កងទ័ព​ដែល​គ្មាន​អ្នកណា​អាចយក​ឈ្នះ​បាន​” នៅ​ចំពោះមុខ​អ្វីដែល​ខ្លួន​និយាយថា ​ជា​គោលនយោបាយ​អរិភាព​ពី​សហរដ្ឋអាមេរិក​។​ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។

​លោក គីម ជុង​អ៊ុន បាន​និយាយថា ការ​អភិ​វ​ឌ្ឍន៍​អាវុធ​គឺ​សម្រាប់​ការពារ​ខ្លួន​ ហើយ​មិនមែន​ដើម្បី​ធ្វើសង្គ្រាម​នោះទេ​។ លោក គីម បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​នៅឯ​ពិព័រណ៍​ការពារជាតិ​ដ៏​កម្រ ខណៈ​ដែលមាន​កាំជ្រួច​ធំៗ​ជាច្រើន​។ ថ្មីៗ​នេះ​កូរ៉េខាងជើង​បាន​សាកល្បង​នូវ​អ្វីដែល​ខ្លួន​អះអាងថា​ជា​មី​ស៊ី​ល​ល្បឿន​លឿន​និង​ប្រឆាំង​យន្តហោះ​ថ្មី​។ នៅពេលនេះ​កូរ៉េខាងត្បូង​បាន​សាកល្បង​អាវុធ​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ផ្ទាល់ខ្លួន​ផងដែរ​។​

​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ឯ​ពិព័រណ៍​ការពារជាតិ ២០២១ ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ព្យុងយ៉ាង បានបង្ហាញ​ពី​គ្រឿង​សព្វាវុធ​យោធា​រួមទាំង​រថក្រោះ​។ ក្នុងនោះ​លោក​គីម បាន​និយាយ​អំពី​ការបង្កើត​យោធា​នៅ​កូរ៉េខាងត្បូង​ហើយ​បាន​និយាយថា ​កូរ៉េខាងជើង​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​ទេ​។​

​លោក​បាន​មានប្រសាសន៍ថា​“ យើង​មិន​ចង់​ធ្វើ​អំពី​សង្គ្រាម​ជាមួយ​នរណាម្នាក់​ទេ ប៉ុន្តែ​ជាការ​ការពារ​សង្គ្រាម​ខ្លួនឯង​និង​បង្កើន​ការការពារ​សង្គ្រាម​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​” ។ ជាមួយគ្នា​នោះដែរ​លោក​គីម​ក៏បាន​ចោទប្រកាន់​អាមេរិក​ថា​បាន​បង្ក​ភាព​តានតឹង​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​។ លោក​បាន​បន្ថែមថា​គ្មាន​អាកប្បកិរិយា ដើម្បី​ធ្វើឱ្យ​កូរ៉េខាងជើង​ជឿជាក់ថា​អាមេរិក​មិនមាន​អរិភាព​ទេ​។​

​ជាមួយគ្នា​នោះដែរ​សហរដ្ឋអាមេរិក​ក្រោម​ដឹកនាំលោកប្រធានាធិបតី Joe Biden បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា​ខ្លួន​មាន​ឆន្ទៈ​ចង់​និយាយ​ជាមួយ​កូរ៉េខាងជើង​ប៉ុន្តែ​បានទាមទារ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​បោះបង់​អាវុធ​នុយក្លេអ៊ែរ មុនពេល​ទណ្ឌកម្ម​អាច​ត្រូវបាន​បន្ធូរបន្ថយ ខណៈ​មកទល់ពេលនេះ​កូរ៉េខាងជើង​បាន​បដិសេធ​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ និងក្រុមការងារ ឧបត្ថម្ភលើកទឹកចិត្តក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ នៅមណ្ឌលចាក់វ៉ាក់សាំងវត្តទួលអស់លោក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង, លោក សុខ លូ ជំនួសលោក ងួន រតនៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក ជាវ តាយ ជំនួសលោក ម៉ៅ ធនិន ()

វីដែអូ