ថ្ងៃអង្គារ៍ ទី២៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត
Wed,13 October 2021 (Time 08:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

(សៀមរាប)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយស្ដីពីការរៀបចំសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។

នៅថ្ងៃទី១២ ខែតុលា លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និង លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ខាងមុខនៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ។

លោក នឹម វ៉ាន់សំ បានបង្ហាញថា ចំពោះការចុះឈ្មោះបោះឆ្នោតសំដៅលើប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ ប្រជាពលរដ្ឋ ដែលបានផ្លាស់លំនៅទៅកាន់ទីកន្លែងថ្មី ណាមួយត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅទីនោះបាន ។

លោកបន្ថែមទៀតថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាង នៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ ពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តទើបបាន។

ដោយឡែក កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ផងដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានជ្រាប និងជួយជំរុញឱ្យ ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ និងក្រុមការងារ ឧបត្ថម្ភលើកទឹកចិត្តក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ នៅមណ្ឌលចាក់វ៉ាក់សាំងវត្តទួលអស់លោក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង, លោក សុខ លូ ជំនួសលោក ងួន រតនៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក ជាវ តាយ ជំនួសលោក ម៉ៅ ធនិន ()

វីដែអូ