ថ្ងៃអង្គារ៍ ទី២៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចពិជ័យសេនា ទៀ បាញ់៖ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាលជាខ្សែក្រវាត់ទីមួយ ដើម្បីការពារអាយុជីវិតប្រជាជន
Mon,11 October 2021 (Time 12:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទីមួយដ៏សំខាន់ ដើម្បីការពារអាយុជីវិតប្រជានជន ក្នុងការបង្កើនឱ្យបាននូវភាពស៉ាំ ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទីមួយសំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឱ្យបាននូវភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺតាមគន្លងប្រក្រតីភាពថ្មី»។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការចាក់វ៉ាក់សាំងកូវីដ១៩ បានឆាប់រហ័ស និងទាន់ពេលវេលាជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា បានច្រើន តាមរយៈកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយ ដែល បណ្តាលមកពីជំងឺកូវីដ១៩នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ជាក់ស្តែង នៅក្នុងឆ្នាំ២០២១នេះ ជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលនៅគ្រប់ប្រទេសនៅលើសកលលោក ជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ១៩ថ្មីជាច្រើន ពិសេស មេរោគបំប្លែងថ្មី «Delta» ដែលមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាជនកាន់តែខ្លាំងក្លាជាងមុន។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌតំបន់មេរោគបំប្លែងថ្មីនេះបាននឹងកំពុងធ្វើឱ្យប្រទេសមួយចំនួន ដែលធ្លាប់គ្រប់គ្រងករណីឆ្លងបានល្អ ប៉ុន្តែបែរជាមានការបាត់បង់ជីវិតមានសន្ទុះកើនឡើងយ៉ាងខ្លាំងគួរកត់សម្គាល់ ស្របពេលដែលអត្រានៃការចាក់វ៉ាក់សាំង សម្រាប់ប្រជាជននៅមានកម្រិតទាបនៅឡើយ។

សម្តេចរដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា ដោយឡែកសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានខិតខំយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ប្រកបដោយភាពទន់ភ្លន់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្ត្រជាក់ស្តែងសំដៅទប់ស្កាត់កាត់ផ្តាច់ខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ពេលវេលា ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។

ជាមួយនឹងវិធានការទាំងនេះ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ សំដៅឈានទៅសម្រេចបាននូវភាពសុំសហគមន៍ ដែលជាកត្តាជម្រុញក្នុងការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និងកិច្ចដំណើរការ នៃសង្គម-សេដ្ឋកិច្ច។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានមោទនភាពដោយសម្រេចបានអត្រាខ្ពស់នៃអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលគិតមកត្រឹមពេលនេះ គឺមានចំនួនជាង៨៤% នៃចំនួនប្រជាជនសរុប ដែលក្នុងនោះកុមារអាយុ៦-១២ឆ្នាំ សម្រេចបានជាង៩៣% កុមារអាយុ១២-១៨ឆ្នាំ សម្រេចបានជាង៨៩% និងប្រជាជនអាយុ១៨ឆ្នាំឡើងសម្រេចបានជិត១០០% លើមូលដ្ឋាននេះ បើធៀបទៅនឹងប្រទេសក្នុងតំបន់ដែលមាន ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ កាន់តែស្រួចស្រាល កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសឈានមុខគេ ក្នុងដំណើរឆ្ពោះទៅរកការបង្កើតភាពសុំសហគមន៍ ក្នុងដំណាច់ឆ្នាំ២០២១នេះ ជាមួយនឹងលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។

រាជរដ្ឋាភិបាល ប្ដេជ្ញាបន្តជំរុញញការចាក់វ៉ាក់សាំងឱ្យបានកាន់តែឆាប់ និងសម្រេចតាមផែនការ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងឈានដល់ការបើកដំណើរការឡើង វិញនូវវិស័យទេសចរណ៍ផ្ទៃក្នុង និងវិស័យសេដ្ឋកិច្ច-សង្គម ដែលជាប់គាំងនាពេលកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ និងក្រុមការងារ ឧបត្ថម្ភលើកទឹកចិត្តក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ នៅមណ្ឌលចាក់វ៉ាក់សាំងវត្តទួលអស់លោក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង, លោក សុខ លូ ជំនួសលោក ងួន រតនៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក ជាវ តាយ ជំនួសលោក ម៉ៅ ធនិន ()

វីដែអូ