ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១១ ឆ្នាំ២០២០ ក្រោមប្រធានបទ អនាម័យ និងការសម្អាតសម្រាប់អ្នកទាំងអស់គ្នា
Tue,29 December 2020 (Time 06:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១១ ឆ្នាំ២០២០ ក្រោមប្រធានបទ អនាម័យ និងការសម្អាតសម្រាប់អ្នកទាំងអស់គ្នា ក្នុងបរិបទការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានជំរុញអោយបងប្អូនបប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យ និងការរស់នៅស្អាតជាប្រចាំ បើទោះបីជាអត្រាវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៩ ស្របពេលស្ថានភាពដែលប្រទេសជាតិកំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានាបណ្តាលមកពីវិបត្តិនេះ។

ឯកឧត្តមអភិបាលរងខេត្ត បានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ចំពោះអនាម័យជនបទ ពីព្រោះស្ថានភាពអនាម័យជនបទ គឺជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងវិស័យសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ លើការប្រតិបត្តិអនាម័យឲ្យបានជាប្រចាំ ដើម្បីឈានទៅរកធ្វើការផ្លាស់ប្តូរទម្លាប់ ពីការរស់នៅគ្មានអនាម័យឲ្យក្លាយទៅជាការរស់នៅមានអនាម័យ ក្នុងការលើកកម្ពស់វិស័យ សុខភាពសាធារណៈ និងជីវភាពរស់នៅ របស់ពលរដ្ឋឲ្យមានភាពប្រសើរឡើង នៅតាមសហគមន៍ជនបទ។

នៅក្នុងឱកាសនោះផងដែ ឯកឧត្តម ឃ្លោក នួយ ក៍បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាព និងជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបំផុសការយល់ដឹង អំពីអនាម័យជនបទ ជាពិសេសនៅតាមតំបន់ទីជនបទដាច់ស្រយ៉ាល។

បើតាមរបាយការណ៍បស់លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិឌ្ឍនជនបទខេត្ត បានឱ្យដឹងថា៖ ខេត្តប៉ៃលិនស្ថិតក្នុងបរិបទកូវីដ-១៩ គឺអត្រាអនាម័យជនបទមានការកើនដល់ ៧៣% (ខ្នងផ្ទះប្រើប្រាស់បង្គន់ ១១,២៣៨ខ្នងផ្ទះ បើធៀបឆ្នាំ២០១៩ កើនបាន ៥៦៧ខ្នងផ្ទះ ស្មើ៤%) និងអត្រាសេវាផ្គត់ផ្គង់ទឹកស្អាតកើនដល់ ៦៧% (បើធៀបឆ្នាំ២០១៩ កើនបាន ៥%) គិតត្រឹមចុងឆ្នាំ២០២០នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ