ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ត្រូវបានប្រគល់ជូនពលរដ្ឋ ៩១៣គ្រួសារ ក្នុងក្រុងព្រៃវែង
Tue,29 December 2020 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ អំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ចំនួន ៩១៣គ្រួសារ នៅក្នុងក្រុងព្រៃវែង ក្រោមវត្តមានលោកជំទាវ ញ៉ែម សាខន សខេង។

សម្រាប់អំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្រុមការងារ បាននិងកំពុងចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ទាំង១៣ស្រុកក្រុងទូទាំងខេត្តព្រៃវែង។

ដោយឡែកក្នុងក្រុងព្រៃវែងនេះ ក៏មិនខុសពីស្រុកផ្សេងៗដែរ គឺក្រុមការងារ បានចុះចែករំលែកជាសម្ភារប្រើប្រាស់ ពូជស្រូវ គ្រាប់ពូជបន្លែរួមផ្សំ ជូនពុកម៉ែបងប្អូនយើង ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ។ ជាក់ស្តែងនៅក្រុងព្រៃវែង នេះ ដ្បិតថា អង្ករ មិនច្រើនក្តី ប៉ុន្តែយើងបានធ្វើជាញឹកញាប់។ ពិតថា អាចមានតិច មានច្រើន ក៏ប៉ុន្តែនេះជាកាយវិការរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនមើលរំលងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងឱកាសនោះថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២០ បានធ្វើឱ្យយើងមានឱកាសបានជួបជុំគ្នានៅថ្ងៃនេះ។

លោកថា «ប្រទេសយើងមិនមែនជាអ្នកមានទេ តែយើងមានចិត្តធំ យើងជួយប្រទេសទីម័រ ឡាវ និងមីយាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ពេលនេះលើពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៨០លាននាក់ ប៉ុន្តែកម្ពុជាយើង មានត្រឹមតែជាង ៣០០នាក់ប៉ុណ្ណោះ ហើយយើងគ្មានអ្នកស្លាប់ទេ។ មានការវាយតម្លៃពីស្ថានប័នបរទេសមួយ បានផ្ដល់ចំណាត់ថ្នាក់ឱ្យប្រទេសកម្ពុជាយើងជាប់លេខ១ ទូទាំងពិភពលោក។ ចំណែកប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេគឺអាមេរិក រហូតដល់រាប់ម៉ឺននាក់»។

លោកបន្តថា កម្ពុជាកន្លងមក រាជរដ្ឋាភិបាល បានជួយឧបត្ថម្ភជាច្រើនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមបណ្តារាជធានី-ខេត្ត ដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាដើម។ ក្នុងនោះដែរ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាយ៉ាងច្រើន សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងវិបត្តិកូវីដ-១៩។

ចំពោះវិស័យអប់រំ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឲ្យប្អូនៗក្មួយៗជាសិស្សថ្នាក់ទី១២ ក្នុង ឆ្នាំ២០១៩-២០២០ ជាប់ទាំងអស់ ដោយមិនបាច់ប្រឡង។ នៅសល់ពេលប្រហែល ១ខែទៀតទេ ប្អូនៗ ក្មួយៗ ត្រូវចូលសិក្សានៅតាមសាកលវិទ្យាល័យនានា ខណៈសាលារៀនរដ្ឋ និងឯកជន នឹងត្រូវបើកឱ្យចូលរៀនឆ្នាំសិក្សាថ្មីវិញ។ ដូច្នេះសូមប្អូនៗ ក្មួយៗ ដែលត្រូវចូលរៀនត្រៀម។ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព។ យើងមានលុយយើងអាចទិញអ្វីៗបាន ប៉ុន្តែសុខភាពមិនអាចទិញបានទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ