ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ សេង ធារិន និងក្រុមការងារចម្រុះ ចុះត្រួតពិនិត្យការងារតាមខ្សែបន្ទាត់ព្រំដែនទិស១ បន្ទាយមានជ័យ និងណែនាំឲ្យពលករទើបមកពីថៃ ត្រូវចូលរួមការពារកូវីដ១៩
Tue,22 December 2020 (Time 07:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជានាយសេនាធិការ រួមជាមួយលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថបន្ទាយមានជ័យ នឹងក្រុមការងារចម្រុះ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យការងារ តាមខ្សែបន្ទាត់ព្រំដែនទិស១ បន្ទាយមានជ័យ ជាពិសេសនោះបានណែនាំឲ្យពលករទើបមកពីថៃ ត្រូវចូលរួមការពារកូវីដ១៩។

ក្នុងឱកាសចុះត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបានក្រើនរំលឹកដល់ពលករដែលឆ្លងដែនមកនាពេលនេះ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាសរក្សាគម្លាតសង្គម គម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះឡើងទៅ ឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែលឲ្យបានញឹកញាប់ និងត្រូវយកចិត្តទុកដាក់តាមដានសុខភាព ហើយធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បើមានបញ្ហាសុខភាពសូមទាក់ទងទៅគ្រូពេទ្យដែលប្រចាំការ ឬទាក់ទងទៅលេខ១១៥ ជាបន្ទាន់។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៥ល្ងាចនេះ ពលករខ្មែរដែលឆ្លងដែនចូលមកទឹកដីកម្ពុជាតាមច្រកអូរបីជាន់ មានចំនួនសរុប ១៨៣នាក់ ហើយត្រូវបានកម្លាំងកងទ័ពដឹកជញ្ជូនមកកាន់មណ្ឌលសុខភាពទី១ ជិតរង្វង់មូលប៉ោយប៉ែត ដើម្បីយកសំណាក់ នឹងធ្វើចត្តាឡីស័ក។

នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេស និងបន្ទាន់មួយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំមានភ័យខ្លាចអំពីបញ្ហានេះ និងសូមបន្តរស់នៅនិងធ្វើការនៅទីនោះ ព្រមទាំងគោរពតាមការណែនាំរបស់អាជ្ញាធរថៃ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ព្រមទាំងការផ្អាកបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានប្រកាសនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ៣៨២នាក់ទៀត ត្រូវបានរកឃើញបន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនបំផុតគឺជាពលករចំណាកស្រុក ដែលស្ថិតនៅក្នុងខេត្ត សាមុត សាខន (Samut Sakhon) ភាគនិរតីប្រទេសថៃ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន CNA។

កាលពីថ្ងៃអាទិត្យម្សិលមិញ អាជ្ញាធរសុខាភិបាលថៃបានប្រកាសថា ពួកគេនឹងធ្វើតេស្តលើមនុស្សសរុប ១០,០០០នាក់ បន្ទាប់ពីការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុកចំនួនជាង ៥០០នាក់ ដែលពាក់ព័ន្ធនឹងកន្លែងលក់អាហារសមុទ្រមួយ នៅក្នុងខេត្ត Samut Sakhon។ សម្រាប់ខេត្តនៅស្ថិតនៅក្បែរខាងដូចជា សាមុត សុងក្រាម (Samut Songkhram) និង ណាខន ផាធំ ( Nakhon Pathom) ក៏មានអ្នកជាប់ពាក់ព័ន្ធ ដែលត្រូវប្រមូលយកទៅធ្វើតេស្តរក COVID-19 ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុប ៥,២៨៩ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,០៥៣នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ