ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ការឆ្លង​កូ​វី​​ដក្នុង​សហគមន៍​រាលដាល​ចូលដល់​បាងកកហើយ បន្ទាប់ពីផ្ទុះឡើងនៅខេត្តសាមុតសាខន
Mon,21 December 2020 (Time 08:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

បាងកក ៖ ប្រទេស​ថៃ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា ​មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន​៥៧៦​ករណី ក្នុងនោះ​មាន​ករណី​ឆ្លង​ដល់​ពលករ​ចំណាកស្រុក​ចំនួន៥១៦នាក់ ដែល​ជាប់ទាក់ទង​នឹង​ការផ្ទុះ​ឡើង​នៅ​ខេត្ត Samut Sakhon មុនពេល​ករណី​បន្ថែមទៀត​ត្រូវបាន​គេ​រកឃើញ​នៅ​ខេត្ត Nakhon Pathom​។​

​ករណី​ឆ្លង​ថ្មី​នេះ​រួមមាន​១៩​ករណី​នៅ​ទីក្រុង​បាងកក និង​នៅ​ខេត្ត Samut Sakhon ដែល​នៅជាប់​នោះ​ប៉ុន្តែ​ឥឡូវ​ខេត្ត​នេះ​ត្រូវបាន​បិទ​ហើយ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ (CCSA) បាន​ឲ្យ​ដឹងថា ករណី​ទាំងអស់​គឺ​ទាប់​ទង​ទៅនឹង​ទីផ្សារ​បង្គា​នៅ​ខេត្ត Samut Sakhon​។​

​ការធ្វើ​តេស្ត​បានធ្វើ​ឡើង​នៅ​ខេត្ត Samut Sakhon ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវបាន​រកឃើញថា​ មាន​មនុស្ស​ចំនួន៥១៦នាក់​បាន​ឆ្លង​វីរុស​កូ​វីដ​១៩ ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុកមកពីប្រទេសមី​យ៉ាន់​ម៉ា​។ ​លទ្ធផល​តេស្ត​លើ​មនុស្ស​ចំនួន​១,៤៥៣នាក់​ទៀត​នឹង​ដឹង​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ករណី​ទី​១​ក្នុង​ខេត្ត Samut Sakhon ត្រូវបាន​គេ​រកឃើញ​លើ​អ្នកលក់​ម្នា​ក់នៅ​ផ្សារ​បង្គា​កាលពី​ថ្ងៃទី​១៣​ខែធ្នូ​។ ចាប់តាំងពី​ពេលនោះ​មក វីរុស​បាន​រាលដាល​ទូទាំង​ខេត្ត​រួមទាំង​ចូលដល់​ទីក្រុងបាងកកផងដែរ​។​

​អ្នកនាំពាក្យ​របស់ CCSA លោក Taweesilp Visanuyothin បាន​និយាយថា​ករណី​ទី​ដែល​បាន​រកឃើញ​នៅ​ទីក្រុង​បាងកក​គឺ​ស្ត្រី​អាយុ ៧៨ ឆ្នាំ​ម្នាក់​ដែល​រស់នៅក្នុង​តំបន់ Prachachuen នៃ​ស្រុក Bang Sue។ ​អ្នកស្រី​បើកឡាន​ទៅ​ផ្សា​រទិញ​បង្កង​ដើម្បី​លក់​នៅ​តូប​របស់​អ្នកស្រី​រាល់ថ្ងៃ​ចាប់ពី​ថ្ងៃទី​១-១១​ធ្នូ​។ នៅ​ថ្ងៃទី​១២ ខែធ្នូ​អ្នកស្រី បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​បានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​នៅ​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ CCSA រូបនេះ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ត្រឹម​ថ្ងៃ​ពុធ អាជ្ញា​ធរមាន​គោលបំណង​ធ្វើតេស្ត​លើ​មនុស្ស​ឲ្យ​បាន​១០,៣០០​នាក់​នៅ​ខេត្ត Samut Sakhon, Nakhon Pathom និង​ខេត្ត Samut Songkhram ដែល​នៅជាប់​នោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

វីដែអូ