នៅព្រឹកថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អអមដំណើរដោយលោកអភិបាលក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងអូរស្តេចមឹក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។បន្ទាប់មកឯកឧត្តម អភិបាលខេត្ត បានបន្តចុះត្រួតពិនិត្យសកម្មភាពការអ៊ុតប៉េទីមនៅលើកំណាត់ផ្លូវ៣០០ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដា ឲ្យមានគុណភាពល្អ និងសោភ័ណភាពជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្រ្តី សាយ សំអាល់ សម្ពោធឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល «សុខ អាន ភ្នំគូលែន» ()
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()
វីដែអូ